រាជធានីភ្នំពេញ: ម៉ូតូមួយគ្រឿង ម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CQ9003 ដែលបើកបរ ដោយយុវជនម្នាក់ តាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី ពីលិចទៅកើត លុះមកដល់ចំណុចមុខ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថិតនៅក្នុង សង្កាត់ទឹកល្អក ១ ខណ្ឌទួលគោក ស្រាប់តែមាន រថយន្តមិនស្គាល់ម៉ាក មួយគ្រឿង បើកបរក្នុងល្បឿនលឿន ហើយបានបត់ឆ្លងផ្លូវ
បណ្ដាលឲ្យអ្នកបើកម៉ូតូស្កូបពី ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្ត រងរបួសបាក់ជើងខាងឆ្វែង ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១១ នឹង ១៥ នាទីយប់ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៥ ។
ប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍បានអោយដឹងថា គេបានឃើញម៉ូតូមួយគ្រឿង បើកបរក្នុងល្បឿនលឿនល្មម ខណៈពេលមកដល់ចំណុចកើតហេតុ ខាងលើ ក៏មានរថយន្តមិនស្គាល់ម៉ាក មួយគ្រឿង ដែលកំពុងបើកបរ បញ្ច្រាសទិសដៅគ្នា ហើយបាន បត់ឆ្លងផ្លូវ ត្រូវម៉ូតូបុកចំពាក់កណ្ដាល រថយន្តពេញទំហឹង
បណ្ដាលអោយយុវជនអ្នកបើកម៉ូតូរងរបួសបាក់ជើងខាងឆ្វេង ។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវ
បានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ឯរថយន្តបង្ករហេតុ បានបើក គេចបាត់ស្រមោល
ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ធបាល ទឹកល្អក ១ រងចាំសាច់ញាតិ មកទទួលយក ទៅផ្ទះវិញ ។ផល្លី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:15:00 AM
Rating:
No comments: