រាជធានីភ្នំពេញ: បុរសស្រវឹងម្នាក់ បើកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-7743 បើកបរ
តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុចុងស្ពានអាកាសខាងលិច ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៏បានជ្រុលទៅបុកក្បាលបង្កាន់ដៃស្ពានអាកាស ៧មករា (តោពីរចាស់) បណ្ដាលអោយសន្លប់ធំតែម្ដង ។
ហេតុករណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ នឹង ១៥ នាទីយប់ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៥ ។ ប្រភពព័ត៌មាន ពីអ្នកឃើញហេតុការណ៍បានអោយដឹងថា បុរសបើកបរម៉ូតូម្នាក់នេះ ក្នុងស្ថានភាពស្រវឹងស្រាទ្រេតទ្រោត ហើយរេចង្កូតពេញផ្លូវ រួចក៏ជ្រុលទៅបុកក្បាលបង្កាន់ដៃស្ពានអាកាសពេញទំហឹង បណ្ដាលអោយ សន្លប់ធំ ។ ក្រោយកើតហេតុ អ្នករងគ្រោះត្រូវបានដឹកបញ្ជូនទៅ
កាន់មន្ទីពេទ្យដើម្បីព្យាលបាល ចំណែកម៉ូតូត្រូវកំឡាំងសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅ
អធិការដ្ឋាននគរបាលចរាចរ ខណ្ឌសែនសុខ រងចាំសាច់ញាតិមក ទទួលយកត្រឡប់ទៅផ្ទះវិញ ។ ផល្លី

No comments: