រាជធានីភ្នំពេញ: នារីម្នាក់ចេញ ពីធ្វើការ បើកម៉ូតូមួយគ្រឿងម៉ាក
ស្មាក់រេវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 1D-1454 តាមបណ្ដោយ
ផ្លូវលេខ 598 ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ម្ដុំផ្សារ លក់ងាវត្រឡោកបែក ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែខសុខ ស្រាប់តែ មានជនសង្ស័យពីរនាក់ បើកម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក តាមពីក្រោយរហូត លុះមកដល់ ចំណុច កើតហេតុខាងលើ ជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីនារី
ម្នាក់បានសំរេច ក្នុងនោះមាន ទូរស័ព្ទ១គ្រឿង ខ្សែ.ក ២ខ្សែ និងកងដៃ សរុប ៧០០ដុល្លារ ធ្វើអោយម្ចាស់ម៉ូតូ ដួលត្រឡប់ត្រឡិន ផ្ទប់ទៅនឹងថ្នល់ តែម្នាក់ឯង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០ នឹង ៣០ នាទីយប់ ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៥ ។ យោងតាមការរៀបរាប់ ពីនារីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ នាងទើបតែ ចេញពីធ្វើការ ហើយគោលបំណងវិល ត្រឡប់ទៅផ្ទះវិញ ពេលនោះមានជន សង្ស័យពីរនាក់ បើកម៉ូតូមួយគ្រឿង មិនចាំម៉ាកមកលូកឆក់យកការបូប ស្ពៀយបានសំរេច ហើយជនសង្ស័យ ទាំងពីរនាក់បានបើករត់គេចបាត់ស្រមោលតែម្ដង ។ ភ្លាមនោះដែរ
ធ្វើអោយនារីរងគ្រោះដួលបោកផ្ទប់ទៅនឹងថ្នល់ តែសំណាងល្អ រងរបួសស្រាល ។ ក្រោយកើតហេតុនារីរងគ្រោះបាន
ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ភ្នំពេញថ្មី ដើម្បីងាយស្រួលកំណត់មុខសញ្ញា តាមចាប់យកមកផ្តន្ទាទោសតាមច្បាប់ ។ បទល្មើសលួចឆក់ប្លន់ កើតឡើងនៅក្នុង រាជធានីភ្នំពេញ
ស្ទើរតែរៀងរាល់ថ្ងៃ សូមបងប្អូនអ្នក ធ្វើដំណើរគួរតែប្រុងប្រយ័ត្នជានិច្ច ។ ផល្លី

No comments: