រាជធានីភ្នំពេញ: យុវជនម្នាក់ស្រវឹងស្រា បើករថយន្តមួយគ្រឿងម៉ាកលិចសុិស ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ តាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុទល់មុខប្រេស៊ីដង់ ស្ថិតក្នុងសង្កត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក បានជ្រុលទៅ បុករះរុឺម៉កម៉ូតូលក់ពងទារកូនចតចោល បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ រួចបានបុកទៅលើរថយន្តមួយគ្រឿង ទៀត ម៉ាកវីហ្គោលពណ៌ ខ្មៅ ដែលចតចោល ចំពីក្រោយ រងការខូចខាតបន្តិចបន្តួច ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២ នឹង ០៥ នាទីយប់កណ្តាលអាធ្រាត ឈានចូលថ្ងៃទី ០១ ខែ កក្កដា
ឆ្នាំ ២០១៥ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ
បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកលិចសិុស ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ បើកបរក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវកម្ពុជាក្រោម លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករុឺម៉កម៉ូតូលក់ពងទាកូន និងរថយន្តមួយគ្រឿងទៀត ដែលចតចោល បណ្តាលឲ្យខូចខាត បន្តិចបន្តួច ឯរុឺម៉កម៉ូតូរងការខូចខាត ទាំងស្រុង តែមិនមានអ្នករងរបួសទេ។ ក្រោយកើតហេតុ រថយន្តបង្ករបានបើករត់គេចបាត់
ស្រមោល ។ ផល្លី

No comments: