ម៉ូតូគុបជ្រុងបត់បញ្រ្ចាសទិសត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសស្រាល - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ម៉ូតូគុបជ្រុងបត់បញ្រ្ចាសទិសត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសស្រាល

រាជធានីភ្នំពេញ : យុវជនម្នាក់បើក ម៉ូតូមួយគ្រឿងម៉ាកឃ្លិច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ
ភ្នំពេញ 1BP-7788 បើកបរតាម បណ្ដោយផ្លូវលេខ 598 ទិសដៅពីជើង
ទៅត្បូង លុះមកដល់ចំណុចផ្លូវកែង លេខ ២៧១ (ទល់មុខការ៉ាសសាំង កាលតិច) ស្ថិតក្នុងសង្កាត់ទឹថ្លា ខណ្ឌសែនសុខ មានម៉ូតូមួយគ្រឿង ទៀត ម៉ាកគុបជ្រុង ពណ៌ស្លែ បើកបរ ដោយបុរសម្នាក់ ពាក់ស្លាកលេខ តាកែវ 1B-9628 តាមបណ្ដោយ
មហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិច ទៅកើត ខណៈពេញមកដល់ចំណុច កើតហេតុខាងលើ ម៉ូតូគុបជ្រុងបាន បត់បញ្ច្រាសទិសផ្លូវ បណ្តាលឲ្យម៉ូតូ ម៉ាកឃ្លិច បុកចំពីមុខ រងការខូចខាត ដូចគ្នា តែសំណាងល្អម្ចាស់ម៉ូតូទាំងពីរ គ្រឿង រងរបួសស្រាល ។
ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ៩ នឹង ៤០ នាទីយប់ ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៥ ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញម៉ូតូ ម៉ាកឃ្លិចបើកបរតាមបណ្ដោយ ផ្លូវលេខ ៥៩៨ ពីជើងទៅត្បូង ក្នុង ល្បឿនលឿនល្មម ខណៈពេលមកដល់ ចំណុចកែងផ្លូវលេខ ២៧១ បានវាក់នឹងម៉ូតូមួយគ្រឿងទៀត ម៉ាកគុបជ្រុងដែលបត់បញ្ច្រាសទិស បណ្ដាលឲ្យម៉ូតូម៉ាកឃ្លិចបុកចំពីមុខ រងការខូចខាតទាំងសងខាង តែសំណាងល្អពុំមានរណាម្នាក់រងរបួសអ្វីទេ ។
ក្រោយកើតហេតុ ម្ចាស់ម៉ូតូគុប ព្រមសងឲ្យទៅខាងម៉ូតូឃ្លិច ចំនួន ៣០ ដុល្លារ ដើម្បីបញ្ចប់រឿង នៅ នឹងកន្លែងកើតហេតុ ។ ផល្លី
អ្នកបើកបរត្រូវចេះគោរពច្បាប់ចរាចរ និងចេះយល់យោគគ្នា ទៅវិញទៅមក ទើបហៅថាមនុស្សល្អ ។ បំណងល្អពី ព័ត៌មានឯករាជ្យជាតិ

ម៉ូតូគុបជ្រុងបត់បញ្រ្ចាសទិសត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសស្រាល ម៉ូតូគុបជ្រុងបត់បញ្រ្ចាសទិសត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:53:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.