បើកម៉ូតូបុកក្បាលរថយន្តរងរបួសធ្ងន់ម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូបុកក្បាលរថយន្តរងរបួសធ្ងន់ម្នាក់

រាជធានីភ្នំពេញ៖  ម៉ូតូម៉ាកអាយខន់ មួយគ្រឿង ពណ៌លឿងលាយស
បើកបរដោយយុវជនម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BS-0915 បានជ្រុលទៅបុកចំក្បាលរថយន្តមួយ
គ្រឿង ម៉ាកហៃឡាក់វិហ្គោ ពណ៌ពងមាន់​ បើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ
2L-3099 ចំពីមុខពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ១០ នឹង ៤០ នាទីយប់ ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៥ នៅតាមបណ្ដោយផ្លូវលេខ ១៨២ ស្ថិត
នៅចំណុចមុខស្លាកយីហោ ផ្សារសំណង់ ១២ ស្ថិតនៅក្នុង សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញ ម៉ូតូមួយគ្រឿង ម៉ាកអាយខន់ខាងលើ បើកបរតាម
បណ្ដោយផ្លូវលេខ ១៨២ ក្នុងទិសដៅ ពីលិចទៅកើត ខណៈពេលមកដល់ ចំណុចមុខខ្លោងទ្វារច្រកចូល ផ្លូវផ្សារ សំណង់ ១២ ស្រាប់តែមានរថយន្ត មួយគ្រឿង បើកបរតាមបណ្ដោយ ផ្លូវលេខ ២៦៥ ទិសដៅពីជើងទៅត្បូង
ចំណុចផ្លូវខ្វែង ពាក់កណ្ដាលមុខផ្សារ
សំណង់ ១២ បណ្ដាលឲ្យម៉ូតូម៉ាកអាយខន់ជ្រុលទៅបុកចំក្បាលរថយន្តម៉ាកហៃឡាក់វិហ្គោ
ពេញទំហឹង រងរបួសធ្ងន់តែ ម្នាក់ឯង។
ក្រោយកើតហេតុ ជនរងគ្រោះបាន ដឹកយកទៅព្យាលបាលនៅមន្ទីរពេទ្យ ឯកជនមួយកន្លែង ឯម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សា
ទុកនៅអធិការដ្ឋាននគរបាលចរាចរ ខណ្ឌទួលគោក ដើម្បីរងចាំភាគីទាំង ពីរ ចូលមកដោះស្រាយតាមក្រោយ។ ផល្លី

បើកម៉ូតូបុកក្បាលរថយន្តរងរបួសធ្ងន់ម្នាក់ បើកម៉ូតូបុកក្បាលរថយន្តរងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:46:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.