រាជធានីភ្នំពេញ: រថយន្តកូរ៉េដឹកផ្លែ ឈើមួយគ្រឿង ដែលបើកបរដោយ យុវជនម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ
3C-2752 បើកបរតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ មុខក្រសួងការពារជាតិ ស្ថិតក្នុង សង្កាត់មិត្តភាព ខណ្ឌ៧មករា រថយន្តនោះបានដាច់កាលេកង់ក្រោយ រួចរេចង្កូតពេញផ្លូវក្រឡាប់ផ្ងា
ជើងច្រង៉ាង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២ នឹង ២៥ នាទីយប់រំលងអាធ្រាត ឈានចូល
ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៥ ។ ប្រភពព័ត៌មានអ្នកដែលឃើញហេតុការណ៍ បានឲ្យដឹងថារថយន្ត កូរ៉េដឹកទំនិញសំពីងសំពោង មួយគ្រឿងនេះ បើកបរក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើ រថយន្តបានដាច់កាលេកង់ខាងក្រោយ
បណ្តាលឲ្យក្រឡាប់ផ្ងាជើងតែម្តង តែពុំមានប៉ះពាល់ដល់អ្នកធ្វើដំណើរនោះទេ ឯខាងម្ចាស់រថយន្តវិញ គ្រាន់តែរងរបួសបន្តិចបន្តួចតែប៉ុណ្ណោះ ។ ក្រោយកើតហេតុ រថយន្តត្រូវម្ចាស់ស្ទូចយកទៅ ជួសជុលដោយខ្លួនឯង ។ ផល្លី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:37:00 AM
Rating:
No comments: