បើកម៉ូតូបុកគូទរថយន្តបទឆ្លងផ្លូវរងរបួសធ្ងន់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូបុកគូទរថយន្តបទឆ្លងផ្លូវរងរបួសធ្ងន់

ភ្នំពេញ៖ ម៉ូតូមួយគ្រឿង ជិះតែម្នាក់ឯង ចាប់ហ្វាំងមិនទាន់
បានជ្រុលទៅបុកគូទរថយន្តរងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩ នឹង ២០ នាទីយប់ ថ្ងៃទី ៥ ខែ កក្តដា ឆ្នាំ ២០១៥ តាមបណ្តោយផ្លូវ ៣៥៥ នៅចំណុច ទល់មុខផ្ទះ ៧៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះមានឈ្នោះឡុង អាយុ ១៨ ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពុងចាម ជិះម៉ូតូមួយគឿង ម៉ាកវីវាពណ៌ខ្មៅ ពាក់ស្លាក់លេខ ច110 ភព1 ជិះតែឯងបើកបរ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ហើយបានវាក់នឹងរថយន្តបត់ឆ្វេងឆ្លងថ្នល់ រួចចាប់ហ្វាំងអូសប្រហែល ២០ ម៉ែត្រទៅ ៣០ម៉ែត្រ មិនទាន់ក៏ទៅបុក គូទរថយន្តចំពីក្រោយរងរបួសធ្ងន់ ខណៈពេលរថយន្តបត់ចូលផ្ទះ អត់សញ្ញូឲ្យបានត្រឹមត្រូវ។
ក្រោយពេលកើតហេតុរថយន្តសង្គ្រាះបានមកដល់​ ដឹកជនរងគ្រោះ យកទៅព្យាបាលនៅគ្លីនិកឯកជនក្រោយមកភាគីទាំងសងខាងសំរបសំរួលគ្នានៅកន្លែងកើតហេតុរួចសងសំណង ចំនួន ៥០០$ ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ។ផ្កាយព្រឹក

បើកម៉ូតូបុកគូទរថយន្តបទឆ្លងផ្លូវរងរបួសធ្ងន់ បើកម៉ូតូបុកគូទរថយន្តបទឆ្លងផ្លូវរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:44:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.