រាជធានីភ្នំពេញ: រថយន្តមួយគ្រឿង ម៉ាកអូឌី ពណ៌ស បើកបរដោយ
បុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ AA-2322 តាមបណ្ដោយផ្លូវលេខ ១៨២ ទិសដៅពីកើតទៅលិច
លុះមកដល់ចំណុចកើតហេតុ មុខទីក្រុងបៃតង ស្ថិតក្នុងសង្កាត់ ទឹកល្អក់ ៣ ខណ្ឌទួលគោក មានម៉ូតូ
មួយគ្រឿងម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ បើកបរដោយយុវជនម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BC-0599
បើកបរតាមបណ្ដោយផ្លូវលេខ ២៦១ ពីជើងទៅត្បូងបានបើកឆ្លងផ្លូវ
ត្រូវរថយន្តបុកពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ២០ នាទីយប់ ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២៥ យោង
តាមប្រភពព័ត៌មានពីអ្នកបានឃើញ ហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត មួយគ្រឿងម៉ាកអូឌី ពណ៌ស បើកបរ ដោយបុរសម្នាក់ក្នុងល្បឿនលឿនល្មម ពេលនោះ មានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ បើកបរដោយយុវជនម្នាក់ខាងលើ
បានបើកឆ្លងផ្លូវត្រូវរថយន្តបុកពីក្រោយ រងរបួសធ្ងន់ ។
ក្រោយកើតហេតុ ម្ចាស់ម៉ូតូត្រូវបាន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែង ឯខាងរថយន្ត និង ម៉ូតូនាក់ ត្រូវបានកំឡាំងសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលចរាចរ ខណ្ឌទួលគោក រងចាំភាគី
ទាំងពីរចូលមកដោះស្រាយជាក្រោយ។ ផល្លី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:15:00 AM
Rating:
No comments: