រាជធានីភ្នំពេញ: យុវជន ៣ នាក់ ស្រវឹងស្រា បើកម៉ូតូទៅបុកផ្ទះ អ្នកស្រុកមួយកន្លែង បណ្តាលឲ្យរង របួសធ្ងន់ និងស្រាល ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ នឹង ២០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៥ តាមបណ្ដោយផ្លូវ ២៧១ នៅចំណុចផ្លូវកោងកែងផ្លូវលេខ ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក ។ យោងតាមប្រភពព័ត៌មានពីអ្នកដែល
ឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ C125
ពណ៌ខ្មៅ បើកបរដោយយុវជនជិះគ្នា ៣ នាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BG-7297 តាមបណ្ដោយផ្លូវ
លេខ ២៧១ ទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុ ខាងលើគាប់ជួននឹងផ្លូវកោង ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកជញ្ចាំង ផ្ទះលក់គ្រឿងសង្ហារឹម យីហោ ស្រ៊ុនតិចស៊ីន ពេញទំហឹង បណ្ដាលឲ្យ បាក់ជញ្ជាំងមួយផ្ទាំងផុងចូលទៅក្នុងផ្ទះតែម្ដង ឯអ្នកជិះម៉ូតូទាំង ៣ នាក់
រងរបួសបែកមុខបែកមាត់ ។
ក្រោយកើតហេតុ ខាងម៉ូតូបង្ករហេតុ ខាងលើនេះ បានសងឲ្យទៅខាង ម្ចាស់ផ្ទះចំនួន ១០០ ដុល្លារ
ដើម្បីសុំបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ។ ផល្លី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:01:00 AM
Rating:
No comments: