សសរថ្មបាក់សង្កត់បុរសម្នាក់រងរបួសធ្ងន់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សសរថ្មបាក់សង្កត់បុរសម្នាក់រងរបួសធ្ងន់

រាជធានីភ្នំពេញ: បុរសម្នាក់ត្រូវសសរថ្មបាក់រលំសង្កត់លើ បណ្តាលឲ្យបាក់ចង្កេះ រងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៤:១៥ នាទី រសៀល ថ្ងៃទី ២ ខែ កក្កដា គ.ស ២០១៥ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ ៨៩BT ភូមិត្នោតជ្រុំ ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ប្រភពព័ត៌មាន ពីសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះមានស្រុកកំណើត នៅខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅបន្ទប់ជួល នៅក្បែរកន្លែងកើតហេតុ មុខរបរ ជាងសំណង់ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានវាយបំបែកសសរផ្ទះ ដើម្បីយកដែកលក់អេតចាយតែម្នាក់ឯង ក្រោយមកសសរថ្មនោះ បានបាក់រលំសង្កត់លើ បណ្តាលឲ្យបាក់ចង្កេះ រងរបួសធ្ងន់ ។ ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋាន មានលោកចៅសង្កាត់បឹងទំពុន លោកមេភូមិត្នោតជ្រុំ ១ បានទាក់ទង ទៅរថយន្តសាមុយ បង្អែកមានជ័យ ដើម្បី ដឹកជនរងគ្រោះទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។ ដោយ: ឯករាជ្យជាតិ

សសរថ្មបាក់សង្កត់បុរសម្នាក់រងរបួសធ្ងន់ សសរថ្មបាក់សង្កត់បុរសម្នាក់រងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:23:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.