រាជធានីភ្នំពេញ: បុរសស្រវឹងស្រាម្នាក់ បើករថយន្តមួយគ្រឿងម៉ាក លុចសិុស ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ
2Y-6550 បើកបរតាមបណ្ដោយ ផ្លូវលេខ ២៦៥ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ
ក្រោយមន្ទីពេទ្យព្រះកុសុមៈ ស្ថិតក្នុង សង្កាត់ទេកល្អក់ ២ ខណ្ឌទួលគោក បានជ្រុលទៅបុកបង្គោលភ្លើង ពេញទំហឹង បណ្ដាលឲ្យម្ចាស់ រងរបួសបែកក្បាល និង រថយន្ត ខូចខាត ផ្នែកមួយកំណាត់មុខ ទាំងស្រុង ។
ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ១ នឹង ១៥ នាទីយប់ រំលងអាធ្រាត ឈានចូល ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៥ ។
ប្រភពព័ត៌មានពីមន្ត្រីប៉ូលិស បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកលុចសុិស ពណ៌ត្រីឆ្លូញ បើកបរក្នុងស្ថានភាពស្រវឹងស្រាជោគជាំ លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកបង្គោលពេញទំហឹង បណ្ដាលឲ្យម្ចាស់រងរបួសបែកមុខមាត់
បន្តិចបន្តួច។
ក្រោយកើតហេតុ រថយន្ត និង ម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ច យកទៅរក្សារទុកនៅស្នងការដ្ឋាននគរបាលចរាចរក្រុង ដើម្បីរងចាំ ដោះស្រាយជាក្រោយ ។ ផល្លី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:17:00 AM
Rating:
No comments: