ភ្នំពេញ : ម៉ូតូមួយគ្រឿង បានបើកវ៉ារថយន្ត បានទៅប៉ះដៃចង្កូត ម៉ូតូមួយគ្រឿងទៀត ដួលទៅនឹងថ្នល់ បណ្តាលឲ្យរថយន្តកុងតឺន័រ មើលអត់ឃើញ កិនស្លាប់នៅនឹងកន្លែង។ ហេតុករណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ នឹង ១០នាទីយប់ ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៥ ។ តាមប្រភពព័ត៌មានអ្នកបានឃើញហេតុការណ៍នេះឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ ១ គ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច បើកបរដោយ យុវជនម្នាក់ ពាក់ស្លាកលេខ ស្ទឹងត្រែង
1A-12.85 តាមបណ្ដោយ ផ្លូវណតប៊្រិត ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ
ខាងលើចម្ងាយពីស្តុបណយព្រិតប្រហែល ២០០ ម៉ែត្រ ស្ថិតនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានព្យាលយាមបើកវ៉ារថយន្តមួយគ្រឿងទៀត ហើយក៏ជ្រុលទៅប៉ះ នឹងម៉ូតូមួយគ្រឿងម៉ាកសាំប៉ៃ ពណ៌ស បើកបរដោយយុវជនពីរនាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-0666 បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿង ដួលទៅនឹងថ្នល់ ខណៈពេលនោះ
មានរថយន្តមួយគ្រឿងទៀត ម៉ាកកុងតឺន័រ ពណ៌ស បើកបរដោយ បុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ
3C-9016 មើលអត់ឃើញបានកិនទៅ
យុវជនម្នាក់ខាងម៉ូតូម៉ាកគុបជ្រុង បែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ ជនរងគ្រោះដែលស្លាប់ ឈ្មោះ ស្រុន ហេង អាយុ ២៥ ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ទឹងមានជ័យ ឯអ្នករួមដំណើរជាមួយម្នាក់ទៀតរងរបួសស្រាល
ចំណែកម៉ូតូម៉ាកសាំប៉ៃ រងរបួសធ្ងន់ទាំងពីរនាក់ ។ ក្រោយកើតហេតុ អ្នករងគ្រោះទាំងបី ត្រូវបានដឹកបញ្ជូន
ទៅកាន់មន្ទីពេទ្យដើម្បីព្យាបាល សព
ត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ហើយរថយន្តមួយគ្រឿងនឹងម៉ូតូពីរគ្រឿងទៀត ត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុកនៅស្នងការដ្ឋាន នគរបាលចរាចរក្រុង រងចាំដោះស្រាយជាក្រោយ ។ ផល្លី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:57:00 AM
Rating:
No comments: