រថយន្ត និងរុឺម៉កដឹកថ្មម៉ាបប៉ះគ្នាស្ទះពេញផ្លូវ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្ត និងរុឺម៉កដឹកថ្មម៉ាបប៉ះគ្នាស្ទះពេញផ្លូវ

រថយន្តមួយគ្រឿងនឹងម៉ូតូអូសរុឺម៉ក ដឹកថ្មម៉ាប បើកបរស្របទិសដៅគ្នា ខណៈពេលមកដល់ចំណុចកែងផ្លូវ ២៧១ ម៉ូតូអូសរុឺម៉កដឹក
ថ្មម៉ាបកៀរគូទរថយន្តលុចសិុស ពីក្រោយ បណ្តាលឲ្យរងការខូចខាត បន្តិចបន្តួច  ឯម្ចាស់ម៉ូតូអូសរុឺម៉ករង របួសជើងបន្តិចបន្តួចដូចគ្នា តែភាគីទាំងពីរប្រកែកគ្នាយកត្រូវរៀងៗខ្លូន បណ្តាលឲ្យស្ទះចរាចរ មួយស្របកធំ ។ ហេតុការណ៍នេះកើតនៅវេលាម៉ោង
៥ នឹង ១០នាទីល្ងាច ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៥ ស្ថិតនៅតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្សុី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីអ្នក ឃើញហេតុការ ណ៍បានឲ្យដឹងថា រថយន្តមួយ គ្រឿង ម៉ាកលុចសុិស ពណ៌ត្រីឆ្លូញបើកបរ ដោយនារីម្នាក់ពាក់ស្លាកលេខ
2AG-7209 និងម៉ូតូរុឺម៉ក
នេះបើកបរតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី
ក្នុងទិសដៅពីលិចទៅកើតដូចគ្នា លុះមកដល់ចំណុចទល់មុខការាសសាំងកាលតិច អ្នក បើកបរទាំងពីរនាក់ខាងលើរនេះបានបើកជែងគ្នា
ដោយខ្វះការប្រុងប្រយ័ត្នផងដែរនោះ
ធ្វើឲ្យម៉ូតូអូសម៉កប៉ះគូទរថយន្តលុចសិស ក្រពិតគូទរថយន្តខាងក្រោយមួយដុំ
ម៉ូតូអូសរុឺម៉ករងរបួសជើងផងដែរ
ក្រោយកើតហេតុអ្នកទាំងពីបានធ្វើការ សំរបសំរួល មិនត្រូវគ្នា ទើបបានប្រគល់
ឲ្យទៅសមត្ថកិច្ចចំនាញយកទៅរក្សាទុកនៅ
អធិការដ្ធាននគរបាលចរាចរ ខណ្ឌសែនសុខ រងចាំ
ភគីទាំងពីរចូលមកដោះស្រាយតាមក្រោយ ។ផល្លី

រថយន្ត និងរុឺម៉កដឹកថ្មម៉ាបប៉ះគ្នាស្ទះពេញផ្លូវ រថយន្ត និងរុឺម៉កដឹកថ្មម៉ាបប៉ះគ្នាស្ទះពេញផ្លូវ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 10:20:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.