ភ្នំពេញ៖ រថយន្ត RANGE ROVER កៀររថយន្ត CRV មួយគ្រឿងទៀត អស់មួយចំហៀង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីយប់ ថ្ងៃទី ៨ ខែ កក្តដា ឆ្នាំ ២០១៥ តាមបណ្តោយ ផ្លូវ ៩០៧ នៅចំណុចមុខហាង ពិភពកាហ្វេឆ្ងាញ់ ក្រុម ១៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក RANGE ROVER ពណ៌កណ្តុលប្រម៉េស ពាក់ស្លាកលេខ ភ្នំពេញ 2S-1866 ជិះគ្នាពីរនាក់តាកុងមួយនាក់និងជនជាតិចិនម្នាក់ បើកបរក្នុងទិសដៅ ត្បូងទៅជើង បានបើកវ៉ា បណ្តាលឲ្យកៀររថយន្ត CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ AA4-397៦ ជិះគ្នា ៤នាក់ ស្រីម្នាក់ និងប្រុស ៣នាក់ បើកបរក្នុង ទិសដៅពីជើងទៅត្បូង ហើយរថយន្ត RANGE ROVER បំរុងនឹងបើក
រត់ទើបអ្នកស្រុកចោមរោមជុំវិញ និងយកម៉ូតូបិទកុំឲ្យរថយន្តបើកចេញ។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្ត RANGE ROVER សុខចិត្តសងសំណងកាខូចខាត ទៅខាងរថយន្ត CRV ចំនួន ៣៥០$ ដើម្បីបញ្ចប់រឿង នៅនឹងកន្លែង។
ផ្កាយព្រឹក
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:43:00 AM
Rating:
No comments: