រថយន្តស៊ិនទ្រីបើកបុករះម៉ូតូ ពីរគ្រឿងបុរសម្នាក់រងរបួសស្រាល - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តស៊ិនទ្រីបើកបុករះម៉ូតូ ពីរគ្រឿងបុរសម្នាក់រងរបួសស្រាល

រាជធាភ្នំពេញៈ រថយន្តក្រុមហ៊ុនស៊ិនទ្រីមួយគ្រឿង បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវលំ ទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុច កើតហេតុស្ថិតនៅក្នុង ភូមិបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ បានជ្រុលទៅ
បុកម៉ូតូកែច្នៃមួយគ្រឿង ពណ៌ខៀវ បើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AH-2073 ពេញទំហឹង បណ្តាលឲ្យ ម៉ូតូរងការខូចខាត តែសំណាងល្អម្ចាស់
រងរបួសស្រាល ហើយរថយន្តនេះ បានបន្តទៅបុកម៉ូតូសណ្តោង
រុឺម៉កដឹកផ្លែឈើមួយគ្រឿងទៀត បើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខពាក់ស្លាកលេខ ភ្នំពេញ
1BU-7540 ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យខូចខាតធ្ងន់ធ្ងរ រួចរថយន្ត
នោះបានបន្តទៅបុកបង្គោលភ្លើងមួយដើមទៀតរងការខូចខាតទាំងស្រុង ហើយបានរេចង្កូតបោះពួយធ្លាក់ចូល ទៅក្នុងទឹកបឹងតាម៉ាតក្រឡាប់ផ្ងាជើង បណ្ដាលឲ្យយុវជន ៤ នាក់ នៅក្នុង
កាប៊ិនរថយន្ត ត្រូវបានស្លាប់ម្នាក់ និងរងរបួសធ្ងន់ ៣ នាក់។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ៥ នឹង ៤០ នាទីល្ងាច ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៥
តាមប្រភពព័ត៌មាននាក់បានឃើញហេតុបានឲ្យដឹងថា រថយន្តស៊ិនទ្រី មួយគ្រឿងនេះ បើកបរក្នុង ល្បឿនលឿន លុះមកដល់ចំណុច ខាងលើ បានជ្រុលទៅបុកម៉ូតូ កែច្នៃចំពីក្រោយពេញទំហឹង
បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល ហើយបានបន្តទៅបុកម៉ូតូសណ្តោង រុឺម៉កពីក្រោយខ្ទេចម៉ដ្ឋតែម្ដង
រួចទៅបុកបង្គោលភ្លើង ក្រោយមក បានរេចង្កូតធ្លាក់ចូលទៅក្នុង ទឹកបឹងតាម៉ាត ត្រឡាប់ផ្ងាជើង បណ្តាលឲ្យមនុស្ស ៤នាក់
ដែលនៅក្នុងកាប៊ិន ត្រូវបានស្លាប់ម្នាក់ និងរងរបួសធ្ងន់ ៣ នាក់ ។
ក្រោយកើតហេតុអ្នករងគ្រោះទាំង
៣នាក់ ត្រូវបានដឹកបញ្ជូនទៅ កាន់មន្ទីពេទ្យដើម្បីព្យាបាល ចំណែកសព ត្រូវបានទាក់ទង ទៅសាច់ញាតិមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី ឯរថយន្តបង្ករហេតុ និងម៉ូតូ
អ្នករងគ្រោះត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរក្រុង រងចាំធ្វើការដោះស្រាយជាក្រោយ ។ ផល្លី


រថយន្តស៊ិនទ្រីបើកបុករះម៉ូតូ ពីរគ្រឿងបុរសម្នាក់រងរបួសស្រាល រថយន្តស៊ិនទ្រីបើកបុករះម៉ូតូ ពីរគ្រឿងបុរសម្នាក់រងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:40:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.