មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

គណៈមេបញ្ជាការកងឯកភាពខណ្ឌសែនសុខ ដាក់កម្លាំងត្រួតពិនិត្យរកឃើញថ្នាំញៀន ១កញ្ចប់

ភ្នំពេញ៖ គណៈមេបញ្ជាការឯកភាព ខណ្ឌសែនសុខ បានដាក់ត្រួតពិនិត្យ ឃាត់បានជនសង្ស័យ ២ នាក់ លាក់ថ្នាំញៀន ១ កញ្ចប់តូច។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ នឹង ២០ នាទីយប់ ថ្ងៃទី ៧ ខែ មិថុនា​ ឆ្នាំ ២០១៥ តាមបណ្តោយផ្លូវ ១៩៨៦ ក្រុម ៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង ២ នាក់ ១ នាក់ មានឈ្មោះ ស៊ុង ម៉ាន ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅភូមិភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រុកកំណើត ភូមិកណ្តាល ឃុំកំពុងស្ទឹង ខេត្តព្រៃវែង ២ មានឈ្មោះ ធឿង រដ្ឋថេ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌ័សែនសុខ បើតាមសំដីសារភាពរបស់ជនសង្ស័យជាអ្នករត់ឌុប បានឲ្យដឹងថា ជនសង្ស័យ បានហៅម៉ូតូគាត់ ឲ្យដឹកទៅភូមិត្រពាំងឈូក ដើម្បីទិញថ្នាំញៀន ចំនួន ១ កញ្ចប់ មានតំលៃ ៤០០០០រ ទិញហើយក៏
បានជិះម៉ូតូចេញមកពី ភូមិត្រពាំងឈូក លុះមកដល់ផ្លូវ កើតហេតុខាងលើ ក៏បានប្រទះឃើញ
សមត្ថកិច្ចកំពុងតែត្រួតពិនិត្យរកអាវុធជាតិផ្ទុះ ជនសង្ស័យក៏បានជិះឆ្លង កាត់ សមត្ថកិច្ចបានហៅអោយឈប់ ហើយបានឆែកឆេរកឃើញថ្នាំញៀន
១ កញ្ចប់តូច។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ យកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ភ្នំពេញថ្មី និងបញ្ចូនបន្តទៅ អធិការដ្ឋាន ខណ្ឌសែនសុខ។ ផ្កាយព្រឹក

គណៈមេបញ្ជាការកងឯកភាពខណ្ឌសែនសុខ ដាក់កម្លាំងត្រួតពិនិត្យរកឃើញថ្នាំញៀន ១កញ្ចប់ គណៈមេបញ្ជាការកងឯកភាពខណ្ឌសែនសុខ ដាក់កម្លាំងត្រួតពិនិត្យរកឃើញថ្នាំញៀន ១កញ្ចប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:18:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.