មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេកវាក់នឹងទួលចាប់ហ្រ្វាំងដួលរងរបួសបែកមុខបែកមាត់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជិះ
ម៉ូតូវីវាលឿនពេក វាក់នឹងទួល ចាប់ហ្វ្រាំងមិនទាន់ អូសប្រហែល ៥ ម៉ែត្រ ដួលរងរបួសបែកមុខ បែកមាត់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៨ នឹង ៣០ នាទី ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៥ តាមបណ្តោយផ្លូវ ១៦៣ នៅចំណុច មុខផ្ទះ ១៨A សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត គេបានឃើញបុរសម្នាក់ ស្រវឹងស្រា ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-1795 បើកបរដោយបុរសម្នាក់ ទិសដៅ ពីកើតទៅលិច ក្នុងស្ថានភាព ស្រវឹងស្រា ហើយបានបើកយ៉ាង លឿន ដោយមិនបានមើលឃើញទួល នៅពីមុខ ក៏ចាប់ហ្វ្រាំង ដួលអូស ប្រហែល ៥ ម៉ែត្រ បណ្តាលឲ្យរងរបួស បែកមុខបែកមាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានមកដល់ ហើយបានឲ្យជន រងគ្រោះត្រឡប់ទៅផ្ទះវិញ។ ផ្កាយព្រឹក

បើកម៉ូតូលឿនពេកវាក់នឹងទួលចាប់ហ្រ្វាំងដួលរងរបួសបែកមុខបែកមាត់ បើកម៉ូតូលឿនពេកវាក់នឹងទួលចាប់ហ្រ្វាំងដួលរងរបួសបែកមុខបែកមាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 10:49:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.