មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់ ១៧ ផ្ទាំង

រាជធានីភ្នំពេញ :  បុរសម្នាក់ស្រវឹងស្រាជោគជាំ
បើករថយន្តទៅបុករនាំដែកចែកទ្រូងផ្លូវបាក់អស់ ១៧ ផ្ទាំង ទៅមុខលេងរួច។

ហេតុការណ៍នេះកើតឡើង កាលពី វេលាម៉ោង ១១ នឹង ៤០ នាទីយប់ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៥ តាម បណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ត្រង់ចំណុច មុខប្រលានថយន្តហោះពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល កើតហេតុ គេបានឃើញរថយន្ត មួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌សំបកឪឡឹក ជិះដោយបុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-7171 បើកបរតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅ ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ដូចគេហោះ លុះមកដល់ចំណុច ខាងលើរថយន្តបង្កហេតុ បានរេ ចង្កូតទៅបុករនាំងដែកចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ចំនួន ១៧ ផ្ទាំង ហើយរនាំងដែកខាងលើបានខ្ទាតទៅប៉ះនឹងរថយន្តក្រឡុកស៊ីម៉ុងមួយគ្រឿងទៀត បណ្ដាលឲ្យបែកធុងទឹក ផ្នែកខាងមុខ ធ្វើឲ្យទៅមុខលេងរួច។

ក្រោយកើតហេតុ រថយន្តទាំងពីរគ្រឿង ត្រូវបាន
កម្លាំងសមត្ថកិច្ច យកទៅរក្សា ទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោកក្រុង រងចាំដោះស្រាយ នៅពេលក្រោយ។ផល្លី

ស្រវឹងស្រាបើករថយន្តបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់ ១៧ ផ្ទាំង ស្រវឹងស្រាបើករថយន្តបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់ ១៧ ផ្ទាំង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 2:29:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.