ភ្នំពេញ៖ បុរសពីរនាក់បើកម៉ូតូ ឌ្រីមសង់ មួយគ្រឿង លឿនពេកខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករុឺម៉កដឹកដែកពីក្រោយពេញទំហឹង បណ្ដាលអោយស្លាប់ភ្លាមៗម្នាក់ និងម្នាក់ទៀតបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ ចំណែករុឺម៉កដឹកដែកបានរេចង្កូតទៅបុក ម៉ូតូឌ្រីមសង់មួយគ្រឿងទៀត បើកដោយ បុរសម្នាក់កំពុងបើកបញ្ច្រាស់គ្នាពេញទំហឹង បណ្ដាយឲ្យម្ចាស់ម៉ូតូរបួសស្រាល និងអ្នកជិះ ពីក្រោយរុឺម៉ករបួសធ្ងន់ រីអ្នកបើករុឺម៉កឃើញ ដូចជាមិនស្រួល បានរត់ចូលព្រៃគេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧ នឹង ១០នាទីយប់ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
យោងតាមសាក្សីឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរស ពីរនាក់ បើកម៉ូតូឌ្រីមសង់ ០១៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-3495 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករុឺម៉កដឹកដែក មិនមាន ស្លាកលេខពីក្រោយពេញទំហឹង បណ្ដាលឲ្យ ផ្ទប់និងម៉ូតូស្លាប់ភ្លាមៗហើយម្នាក់ទៀត បានស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ ចំណែករុឺម៉កដឹកដែកបានរេចង្កូតទៅខាង ឆ្វេងដៃទៅបុកម៉ូតូឌ្រីមសង់ ពាក់ស្លាកលេខ បាត់ដំបង 1S-5649 បើកដោយបុរសម្នាក់ ពីត្បូងទៅជើងបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្ដាលអោយបុរសខាងម៉ូតូរងរបួសបែកមុខមាត់ស្រាល និងខាងរុឺម៉កអ្នកអង្គុយពីក្រោយ រងរបួសធ្ងន់ត្រូវរថយន្តដឹកយកទៅសង្គ្រោះ រីឯអ្នកបើករុឺម៉កបានរត់ចូលព្រៃគេចខ្លួនបាត់។
សាកសពជនរងគ្រោះមានឈ្មោះ ជួន ផានិត ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរជាងដែក ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល មានស្រុកកំណើតនៅ ភូមិចំការម៉ូយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ទាក់ទងហៅ ជំនាញមកវាស់វែងយករុឺម៉កដឹកដែក និងម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅ ការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការ រាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់។ ផ្កាយព្រឹក
បើកម៉ូតូលឿនពេកជ្រុលទៅបុករុឺម៉កដឹកដែកពីក្រោយស្លាប់ពីរនាក់ និងរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:54:00 PM
Rating:

No comments: