មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចោរចូលកាច់សោរ-កម៉ូតូត្រូវម្ចាស់ចាប់បានវាយរងរបួសធ្ងន់

រាជធានីភ្នំពេញ : ជនសង្ស័យម្នាក់ ចូលកាច់សោរ-ក ម៉ូតូមិនបានសំរេច ត្រូវម្ចាស់ដឹងទាន់នាំគ្នាព័ទ្ធចាប់បាន វាយរងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៨ នឹង ៣៨ នាទីយប់ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៥ តាមបណ្ដោយផ្លូវលេខ ២៦៥  ផ្ទះលេខ ៣៣ សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូរបស់ គាត់មួយគ្រឿងម៉ាក ឌ្រីមសង់សេរី ឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G-3553 បានទុកនៅមុខផ្ទះ
លុះមកដល់ម៉ោងកើហេតុខាងលើ គាត់បានក្រឡេកមើលទៅកាំមេរ៉ា ស្រាប់តែឃើញជនសង្ស័យម្នាក់ បាន ដើរសំដៅយ៉ាងលឿន ចូលមកដល់ ចំណុចមុខផ្ទះ ហើយឈរឡេមឡឺមៗ ក្រោយមកជនសង្ស័យ បានធ្វើ សកម្មភាពកាច់-ក ម៉ូតូបាន រួចរៀប នឹងជិះចេញទៅ ម្ចាស់បានរត់ចេញ មកក្រៅ ហើយបានស្រែក យ៉ាងខ្លាំងថា ជួយផងៗ ចោរលួច កាច់-ក ម៉ូតូជិះចេញទៅហើយ ភ្លាមៗនោះ
ត្រូវបានអ្នកធ្វើដំណើរតាមដងផ្លូវ បាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយ ហើយបានស្រែកតៗគ្នារហូតមក ដល់ចំណុចផ្លូវលេខ ២៦១ កែងផ្សារ
សំណង់១២ ត្រូវបានប្រជាជន ជាច្រើន ដេញព័ទ្ធចាប់បាន និងនាំគ្នាស្វាគមន៍ម្នាក់មួយដៃ មួយជើង រងរបួសធ្ងន់ ។

ក្រោយកើតហេតុ  ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចដឹក យកទៅសង្រ្គោះ នៅមន្ទីរពេទ្យ ព្រះកុសុមៈ ។ ផល្លី

ចោរចូលកាច់សោរ-កម៉ូតូត្រូវម្ចាស់ចាប់បានវាយរងរបួសធ្ងន់ ចោរចូលកាច់សោរ-កម៉ូតូត្រូវម្ចាស់ចាប់បានវាយរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:30:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.