ភ្នំពេញ: យុវជនម្នាក់ស្រវឹងស្រា ជោកជាំ ជិះម៉ូតូបំរុងត្រឡប់ទៅផ្ទះវិញ មិនប្រយ័ត្នធ្លាក់ចូលគ្រលុក ដួលរង របួសបែកមុខបែកមាត់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១ នឹង ៣០ នាទី រំលងអាធ្រាតឈានចូលថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥ តាមបណ្តោយផ្លូវ ៦៣ នៅចំណុច សុខហេងលក់សម្ភារៈ សំណង់ សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូន ពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើត ហេតុ គេបានឃើញយុវជនម្នាក់ ស្រវឹងស្រាជោកជាំ បើកម៉ូតូម៉ាក Let's ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE-6002 បើកបរក្នុងទិសដៅពី ត្បូងទៅជើង លុះមកដល់ចំណុចកើត ហេតុ បើកក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ធ្លាក់ចូលក្នុងជង្ហុក បណ្តាលអោយដួលរងរបួសបែកមុខបែកមាត់។
ក្រោយពេលកើតហេតុ រថយន្ត សង្រ្គោះ បានមកដល់ដឹកជនរងគ្រោះ យកទៅព្យាបាលនៅគ្លីនិកឯកជន រីឯម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាល ផ្សារថ្មីទី ៣
រងចាំម្ចាស់មកទទួលយកត្រឡប់ទៅផ្ទះវិញ។ ផ្កាយព្រឹក
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
10:16:00 AM
Rating:
No comments: