ភ្នំពេញ: យុវជនបីនាក់ស្រវឹង ស្រាជោកជាំ បើករថយន្តទៅបុក សួនច្បាររង្វ់ងមូលចោមចៅ បណ្តាល អោយរងរបួសធ្ងន់ម្នាក់ និងស្រាល ពីរនាក់ រីឯរថយន្តរងការខូចខាត ទាំងស្រុង។
ហេតុការ៍នេះបង្កអោយមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣ នឹង ០០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៥ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី នៅចំណុចរង្វង់មូល ចោមចៅ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើត ហេតុ គេបានឃើញយុវជនបីនាក់ ស្រវឹងស្រាជោកជាំ បើករថយន្តម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-6786 ក្នុងទិសដៅពីកើត ទៅលិច គោលបំណងចង់ទៅលេង កំពុងសាម លុះមកដល់ចំណុចកើត ហេតុ មានផ្លូវមួយបត់ទៅកំពុងសោម រីឯផ្លូវមួយទៀតបត់ទៅផ្លូវជាតិលេខ ៣ ហើយរថយន្តបានបើកក្នុង ល្បឿន លឿនពេក ក៏រេចង្កូតជ្រុលទៅបុក សួនច្បាររង្វង់មូលចោមចៅ បណ្តាល អោយក្រឡាប់ ៤ ទៅ ៥ ត្រឡប់ រងរបួសធ្ងន់ម្នាក់ និងស្រាលពីរនាក់ ចំណែកឯរថយន្តវិញ រងការខូចខាត ទាំងស្រុង។
ក្រោយពេលកើតហេតុរថយន្តសង្គ្រោះ បានមកដល់ដឹកយកជនរងគ្រោះ យកទៅព្យាបាលនៅគ្លីនិកឯកជន ហើយរថយន្ត ត្រូវសមត្ថកិច្ចស្ទូចយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ។ ផ្កាយព្រឹក
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
10:21:00 AM
Rating:
No comments: