ចោរឆក់កាបូបពីនារីម្នាក់ត្រូវសមត្ថកិច្ចជួយដេញចាប់បាន ២នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ចោរឆក់កាបូបពីនារីម្នាក់ត្រូវសមត្ថកិច្ចជួយដេញចាប់បាន ២នាក់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រាជធានីភ្នំពេញ: នារីម្នាក់ដឹកប្អូន ប្រុសម្នាក់ ជិះម៉ូតូមកពីព្រែកហូរ ត្រូវ ជនសង្ស័យពីរនាក់ ឆក់យកកាបូប បានហើយជិះម៉ូតូគេចខ្លួន តែត្រូវ ម្ចាស់ដេញតាម ហើយស្រែកថាចោរៗ ផ្អើលដល់សមត្ថកិច្ចព័ទ្ធចាប់បានទាំងពីរនាក់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០ នឹង ៣០ នាទី យប់ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៥ តាមបណ្ដោយផ្លូវម៉ៅសេទង់ ទិសដៅ ពីត្បូងទៅជើង ត្រង់ចំណុចមុខផ្ទះ សំណាក់យីហោ ខ្មែស្រែ ស្ថិតក្នុង សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីនារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ និងប្អូនប្រុសគាត់ បានជិះម៉ូតូ មួយគ្រឿងម៉ាកអាយខន ពណ៌លឿង លាយខ្មៅ ពាក់ស្លាកលេខ 1HK-5868 មកពីកម្មវិធីបុណ្យ នៅព្រែកហូរ ត្រឡប់ទៅផ្ទះវិញ តាមបណ្ដោយផ្លូវ ម៉ៅសេទុង ទិសដៅពីត្បូងទៅជើង ហើយបានបត់ ចូលតាមបណ្ដោយ ផ្លូវលេខ ១០៣៨ ក្រោយសាលា សន្ធរម៉ុក លុះមកដល់ចំណុច កើតហេតុ មានជនសង្ស័យពីរនាក់ បើកម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AH-1176 បានជិះយ៉ាងលឿន តាមមកពីក្រោយទន្ទឹមគ្នា ជនសង្ស័យ បានធ្វើសកម្មភាពឆក់យកកាបូប ពីដៃនារីរងគ្រោះ រួចបើកម៉ូតូគេច យ៉ាងលឿន ភ្លាមៗនោះនារីរងគ្រោះ បានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកថាចោរៗ ជួនពេលនោះ ប្រទះនឹងកម្លាំងសមត្ថកិច្ចកំពុងតែ ជិះម៉ូតូល្បាត ក៏ជួយដេញតាមពី ក្រោយជនសង្ស័យ ពេលក្រឡេក ឃើញសមត្ថកិច្ច ជនសង្ស័យភ័យ ស្លន់ស្លោជិះម៉ូតូចូលចំផ្លូវទ័ល អស់ល័ក្ខ ត្រូវសមត្ថកិច្ចចាប់បានវាយខ្នោះ ហើយនាំខ្លួនទាំងពីរនាក់ យកទៅ ប៉ុស្ពីនគរបាលទឹកល្អក់ ២ ដើម្បីសួរនាំ។ នារីរងគ្រោះបានបន្តថា គាត់ឈ្មោះ លឹម ថូ អាយុ ៤៨ ឆ្នាំ ស្នាក់នៅ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក។
ឯខាងជនសង្ស័យ ១-ឈ្មោះ ចាន់ រ៉ាគោ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ស្នាក់នៅស្ទឹងមានជ័យ មុខរបរមិនពិត ប្រាកដ ២-ឈ្មោះ ឆាយ វិរៈ ភេទប្រុស អាយុ ២៨ ឆ្នាំ ស្នាក់នៅស្ទឹងមានជ័យ ជាមួយគ្នា មុខរបមិនពិតប្រាកដ។

ក្រោយកើតហេតុ នារីរងគ្រោះបាន ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ពីនគរបាល រដ្ឋបាលទឹកល្អក់ ២ ខណ្ឌទួលគោក។ ផល្លី

ចោរឆក់កាបូបពីនារីម្នាក់ត្រូវសមត្ថកិច្ចជួយដេញចាប់បាន ២នាក់ ចោរឆក់កាបូបពីនារីម្នាក់ត្រូវសមត្ថកិច្ចជួយដេញចាប់បាន ២នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:06:00 AM Rating: 5

No comments:

Powered by Blogger.