រាជធានីភ្នំពេញ: បុរសម្នាក់បើកម៉ូតូ អែបចូលមកខាងស្ដាំគេ ហើយជ្រុល ទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួល រងរបួសរងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០ នឹង ១០ នាទី យប់ ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៥ តាមបណ្ដោយ ផ្លូវមុនីរ៉េត ទិសដៅ ពីកើតទៅលិច នៅត្រង់ចំណុចមុខ ខារ៉ាអូខេវឺនីស ស្ថិតក្នុងសង្កាត់ ផ្សារដើមគ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយ គ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1J-2823 តាម បណ្ដោយផ្លូវមុនីរ៉េត ទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿនមធ្យម ខណ:ពេលមកដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿងទៀត ដែលគេមិន ចាំម៉ាក បានបើកយ៉ាងលឿនបញ្ច្រាស់ ផ្លូវចូលមកខាងស្ដាំដៃគេ ហើយបាន បត់កាត់ពីមុខម៉ូតូ ឆ្លងទៅផ្លូវម្ខាង ទៀត បណ្ដាលឲ្យជ្រុលទៅបុកម៉ូតូ ឌ្រីមសង់ ចំកង់ខាងមុខ បណ្ដាលឲ្យ ម្ចាស់ម៉ូតូឌ្រីមសង់ ដួលបោកក្បាលទៅ នឹងថ្នល់រងរបួសធ្ងន់សន្លប់ធំ ភ្លាមៗនោះដែរ អ្នកបង្កបានបើកម៉ូតូ គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវ បានសមត្ថកិច្ច ទាក់ទងហៅរថយន្ត សង្គ្រោះ ដឹកបញ្ជូនយកទៅព្យាបាល នៅមន្ទីពេទ្យឯកជនមួយកន្លែង ហើយម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចដឹក យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រងចាំក្រុមគ្រួសារ មកទទួលយកត្រឡប់ទៅផ្ទះវិញ។ ផល្លី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:31:00 AM
Rating:
No comments: