ភ្នំពេញ: ស្ត្រីម្នាក់បើករថយន្ត ហាយប្រិដ ឆ្លង ផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូ វីវ៉ាបុកចំពីមុខរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៩ នឹង ១០ នាទី យប់ ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៥ តាមបណ្តោយផ្លូវលេខ ២០១៥ នៅ ត្រង់ចំណុចផ្លូវ ២១៥ កែងផ្លូវ ១៥៦ សង្កាត់វាលវង់ ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេល កើតហេតុ គេបានឃើញបុរសម្នាក់
បើកម៉ូតូវីវ៉ា ពណ៌ក្រហម ពាក់ស្លាក លេខ ព្រះសីហនុ 1B-5911 ក្នុង ទិសដៅ ពីត្បូងទៅជើង លុះមកដល់ ចំណុចកើតហេតុ ក៏ស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាកហាយប្រិដ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2Z-8164 បើកដោយស្ត្រីម្នាក់ ក្នុង ទិសដៅពីលិច ឆ្លងផ្លូវទៅកើត មិន ប្រយ័ត្នត្រូវម៉ូតូបុកចំពីមុខ បណ្តាល អោយដួលរងរបួសស្រាល។
ក្រោយពេលកើតហេតុភាគីខាង រថយន្ត សងទៅអោយខាងម៉ូតូ ដែលខូចខាតចំនួន ៣៥$ ដើម្បីបញ្ចប់រឿង។ ផ្កាយព្រឹក
បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូវីវ៉ាបុករងរបួសស្រាល
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:56:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:56:00 AM
Rating:
No comments: