ស្រវឹងស្រាបើករថយន្តបុករុឺម៉កដឹកត្រី រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុករុឺម៉កដឹកត្រី រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់

ភ្នំពេញ: ស្ត្រីម្នាក់ស្រវឹងស្រាបើក រថយន្ត CRV ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុករុឺម៉កដឹកត្រីពេញ ទំហឹង បណ្តាលរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២ នឹង ៣០ នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៥ តាមបណ្តោយ ផ្លូវជាតិលេខ ៥ នៅចំណុចមុខហាង នួនប្រុសលក់ភេសជ្ជៈគ្រប់មុខ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីសាក្សី ដែលនៅ កន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ ពីរនាក់បី្តប្រពន្ធ បើករុឺម៉កដឹកត្រីពី ព្រែកភ្នៅយកទៅលក់នៅផ្សារច្បារអំពៅ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5639 បើកបរដោយ ស្ត្រីម្នាក់ស្រវឹងស្រា ក្នុងទិសដៅពី ត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុករុឺម៉កដឹកត្រី ពេញទំហឹងបណ្តាលអោយប្រពន្ធជន រងគ្រោះរងរបួសធ្ងន់ និងកំពប់ត្រី ពេញថ្នល់ រីឯរថយន្តវិញរងការ ខូចខាតទាំងស្រុងមួយកំណាត់មុខ។

ក្រោយពេលកើតហេតុ រថយន្ត សង្គ្រោះ បានមកដល់ដឹកយក ជនរងគ្រោះទៅព្យាបាលនៅគ្លិនិក ឯកជន ឯស្ត្រីអ្នកបង្កបានចុះពីរថយន្ត ឡើងម៉ូតូទៅផ្ទះបាត់ស្រមោល ហើយ រថយន្ត និងរុឺម៉កដឹកត្រី ត្រូវសមត្ថកិច្ច យកទៅរក្សាទុកស្នងការដ្ឋាននគរ បាលចរាចរណ៍ក្រុង រងចាំដោះស្រាល នៅពេលក្រោយ។ ផ្កាយព្រឹក

ស្រវឹងស្រាបើករថយន្តបុករុឺម៉កដឹកត្រី រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ស្រវឹងស្រាបើករថយន្តបុករុឺម៉កដឹកត្រី រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:49:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.