ស្រវឹងស្រាបើករថយន្តបុកគំនរខ្សាច់ រួចជ្រុលទៅបុកខឿនចែកទ្រូងផ្លូវទៅមុខលែងរួច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុកគំនរខ្សាច់ រួចជ្រុលទៅបុកខឿនចែកទ្រូងផ្លូវទៅមុខលែងរួច

រាជធានីភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា បើករថយន្តលឿនពេក មើលមិនទាន់
ក៏ជ្រុលចង្កូតទៅបុកគំនរខ្សាច់ ហើយ បន្តទៅបុកខឿនចែកទ្រូងផ្លូវ បណ្ដាល ឲ្យរថយន្តវិលពីរជុំបែកកង់មុខខាងស្តាំ ទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១ នឹង ០៥ នាទីយប់ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥ តាមបណ្ដោយផ្លូវមុនីរ៉េត ទិសដៅពីលិចទៅកើត នៅត្រង់ ចំណុចមុខសាលានីតិសាស្ត្រ ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស ពណ៌ខ្មៅ បើកបរដោយ បុរសស្រវឹងស្រាជោកជាំម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9809 បើកបរតាមបណ្ដោយផ្លូវមុនីរ៉េត ទិសដៅពីលិចទៅកើត ក្នុងល្បឿន យ៉ាងលឿនដូចគេហោះ ខណ:ពេល មកដល់ចំណុចកើតហេតុខាងលើ មើលមិនទាន់ ក៏ជ្រុលចង្កូតទៅបុក គនរខ្សាច់ ហើយបានបន្តជ្រុលទៅបុក ខឿនចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តវិលពីរជុំ បែក កង់មុខខាងស្តាំទៅមុខលែងរួច តែសំណាងល្អម្ចាស់រថយន្តមិនមានរងរបួសអ្វីនោះទេ។

ក្រោយកើតហេតុ រថយន្តបង្កត្រូវបាន កម្លាំងសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ ជើងគោក ក្រុងរងចាំដោះស្រាយនៅ ពេលក្រោយ។ ផល្លី

ស្រវឹងស្រាបើករថយន្តបុកគំនរខ្សាច់ រួចជ្រុលទៅបុកខឿនចែកទ្រូងផ្លូវទៅមុខលែងរួច ស្រវឹងស្រាបើករថយន្តបុកគំនរខ្សាច់ រួចជ្រុលទៅបុកខឿនចែកទ្រូងផ្លូវទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:13:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.