មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទុស្សេខ្សែភ្លើងឆេះផ្ទះអស់ ៥ល្វែង និងទ្រព្យសម្បត្តិអស់ទាំងស្រុង

រាជធានីភ្នំពេញ: ផ្ទះប្រាំល្វែងត្រូវបាន ឆាបឆេះអស់ទាំងស្រុង បណ្ដាលមក ពីឆ្លងចរន្តអគ្គិសនី ។

ហេតុការណ៍នេះបានបង្ក ឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ នឹង ២០ យប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ២៥ ខែ វិច្ចិកា ឆ្នាំ ២០១៥ តាម
បណ្ដោយផ្លូវបេតុងលេខ ២៨៨ កែង ផ្លូវលេខ ១០៥ ស្ថិតក្នុង សង្កាត់បឹង កេងកង ២ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងខ្មៅ ដែលហុយ ចេញពីចំណុច ផ្ទះប្រាំល្វែងខាងលើ
ហើយបង្កឲ្យមានការឆាបឆេះអស់ ទាំងខាងក្រោមសង់អំពីថ្ម ខាងលើឈើ បណ្ដាលមកពីទុស្សេខ្សែភ្លើង ផ្ទះអ្នក ស្រុកទាំងប្រាំល្វែង បានសង់នៅតាម បណ្ដោយផ្លូវលេខ ២៨៨ កែងផ្លូវលេខ ១០៥ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង ២ ខណ្ឌចំការមន។

ប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថា ការឆាបឆេះផ្ទះប្រាំល្វែង ជាប់ៗគ្នា ខាងក្រោមសង់អំពីថ្ម ខាងលើឈើ ដោយសារតែឆាបឆេះមានសភាព លឿនរហ័សពេកនៅពេលនោះរថយន្តពន្លត់អគ្គីភ័យក៏បើកចុះមកដល់កន្លែង។
ក្រោយកើតហេតុរថយន្តបានបាញ់ទឹកឲ្យរលត់ទៅវិញនៅវេលាម៉ោង ២ នឹង ១០ នាទី ការឆាបឆេះផ្ទះអស់ ប្រាំល្វែងនេះ មិនមានប៉ះពាល់ដល់ អាយុវជីវិតនណាម្នាក់នោះទេ នឹងម៉ូតូពីគ្រឿងទ្រព្យសម្បិត្តត្រូវបានឆេះអស់រលីង។ ផល្លី

ទុស្សេខ្សែភ្លើងឆេះផ្ទះអស់ ៥ល្វែង និងទ្រព្យសម្បត្តិអស់ទាំងស្រុង ទុស្សេខ្សែភ្លើងឆេះផ្ទះអស់ ៥ល្វែង និងទ្រព្យសម្បត្តិអស់ទាំងស្រុង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:02:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.