មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ម៉ូតូពីរគ្រឿងបុកគ្នាពរញទំហឹងបណ្តាលឲ្យបុរសម្នាក់ខ្ទាតចូលកង់រថយន្តកិនស្លាប់

រាជធានីភ្នំពេញ: ម៉ូតូពីគ្រឿងបើក លឿនពេក បញ្ច្រាសទិសដៅ បានបុក គ្នាពេញទំហឹងបណ្ដាល អោយបុរស ម្នាក់ខ្ទាតទៅចូលកង់រថយន្ត កិនស្លាប់ ម្នាក់ រងរបួសធ្ងន់ពីរនាក់ និងស្រាល ពីរនាក់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៩ នឹង ១០ នាទីយប់ ថ្ងៃទី ២៤ ខែ វិច្ចិកា ឆ្នាំ
២០១៥ តាមបណ្ដោយផ្លូវជាតិលេខ ៥ ទិសដៅពីជើងមកត្បូង នៅត្រង់ ចំណុច មុខផ្ទះលេខ ១៤៦ ស្ថិតក្នុង ភូមិ-ក សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ មុនពេលកើតហេតុ គេបានឃើញ បុរសបីនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក់ឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1CN-0621 បានបើកតាមបណ្ដោយផ្លូវជាតិលេខ ៥ ទិសដៅពីជើងមកត្បូង ល្បឿន យ៉ាងលឿនដូចគេហោះ បញ្ច្រាសទិស ដៅគ្នា ខណ:ពេលមក ដល់ចំណុច កើតហេតុខាងលើ មានម៉ូតូមួយ គ្រឿងទៀត ម៉ាកឌ្រីមសង់ ០៥ ពណ៌ខ្មៅ ជិះដោយបុរសម្នាក់ និង នារីម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 1T-9865 ម៉ូតូទាំងពីរគ្រឿងខាងលើ បានបើកវ៉ា ហើយជែង គេឯងក៏វាក់ ចាប់ហ្វ្រាំងមិនទាន់បានបុកគ្នាពេញទំហឹង រួចខ្ទាតបុរសម្នាក់ចេញ ពីម៉ូតូ ចូលទៅផ្លូវម្ខាងទៀត ត្រូវបានរថយន្ត មួយគ្រឿង ម៉ាកដំរីទឹកដឹកឈើ ពណ៌ត្រេអុី បើកបរដោយបុរសម្នាក់
ពាក់ស្លាកលេខ ខេមៈភូមិន 3-1048
បានបើកមកពីក្រោយល្បឿនយ៉ាងលឿន
ក៏វាក់ចាប់ហ្វ្រាំងមិនទាន់ក៏កិនបុរស ម្នាក់ចំពាក់កណ្ដាលខ្លូនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកខាងម៉ូតូពីរគ្រឿងបុកគ្នា ភ្លាមៗនោះត្រូវបាន រងរបួសស្រាលពីរនាក់ និងធ្ងន់ពីរនាក់

ក្រោយកើតហេតុ ជនរងគ្រោះទាំង បួននាក់ ត្រូវបានដឹកបញ្ជូនយក ទៅកាន់មន្ទីពេទ្យ ឯកជនមួយកន្លែង ដើម្បីព្យាលបាល
ឯខាងបុរសម្នាក់ត្រូវរថយន្តកិនស្លាប់
ឈ្មោះចន្ទ អាយុ  ២២ ឆ្នាំស្នាក់នៅ គីឡូម៉ែត្រលេខ ៩  មុខរបធ្វើរសំណង់ ស្រុកកំណើតកំពង់ត្រាច ខេត្តកំពត សពត្រូវបានកម្លាំង
សមត្ថកិច្ចប្រគល-ឲ្យទៅក្រុមគ្រួសាដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពីណី
រថយន្ត និងម៉ូតូពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋនគរបាល ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ
រងចាំដោះស្រាយនៅពេលក្រោយ។

ម៉ូតូពីរគ្រឿងបុកគ្នាពរញទំហឹងបណ្តាលឲ្យបុរសម្នាក់ខ្ទាតចូលកង់រថយន្តកិនស្លាប់ ម៉ូតូពីរគ្រឿងបុកគ្នាពរញទំហឹងបណ្តាលឲ្យបុរសម្នាក់ខ្ទាតចូលកង់រថយន្តកិនស្លាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:57:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.