មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេកជ្រុលទៅបុករថយន្តមួយគ្រឿងទៀតខូចខាតទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ក្នុងល្បឿនយ៉ាងលឿនដល់ចំណុច ផ្លូវកែងមិនបន្ថយល្បឿនបានជ្រុល ចង្កូតទៅបុកជាមួយរថយន្តសូណាតា ដែលបើកបញ្ច្រាសទិសគ្នា បណ្ដាល ឲ្យរងការខូចខាតទាំងសងខាង។

ហេតុនេះបង្កឡើងកាលពីវេលាម៉ោង២ នឹង ២០ នាទីយប់ ឈានចូលថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច មុខមន្ទីរពេទ្យមេគង្គភ្នំពេញ តាម បណ្ដោយផ្លូវ ៣១០ កែងផ្លូលេខ ៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន។
       តាមសាក្សីដែលបានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា មុន ពេលកើតហេតុ គឺមានរថយន្ត សូណាតា ពណ៌ស្ក ពាក់ស្លាកលេខ
AT15-2-0502 មួយគ្រឿង បើកបរ ដោយបុរសម្នាក់ ទិសដៅពីកើតទៅ លិចតាមបណ្ដោយផ្លូវ ៦៣ ក្នុងល្បឿនមធ្យម លុះមកដល់ផ្លូវកែង លេខ ៣១០ ស្រាប់តែមានរថយន្តមួយ គ្រឿងទៀត ម៉ាកស័រដេស ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2A-4242 បើកបរ ដោយបុរសម្នាក់តាម បណ្ដោយផ្លូវ ៣១០ ទិសដៅពីត្បួងទៅ ជើងក្នុងល្បឿនយ៉ាងលឿន ហើយ មិនបានបន្ថយល្បឿនទេ ក៏ជ្រុលចង្កូត ទៅបុកចំក្បាលរថយន្តសូណាតា ពីចំហៀង អូសជិត ១៥ ម៉ែត្រ ទៅ កៀបជាប់នឹងរបងផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរនោះទើបទៅមុខលេងរួច តែក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យ មនុស្សណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច មូលដ្ឋាន និងជំនាញបានចុះមក ដល់កន្លែងកើតហេតុ ហើយធ្វើការ វាស់វែងស្ទួចរថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកនៅឯការិយាល័យ ចរាចរណ៍ក្រុង រងចាំដោះស្រាយ តាមផ្លូវច្បាប់ជាក្រោយ។ ផ្កាយព្រឹក

បើករថយន្តលឿនពេកជ្រុលទៅបុករថយន្តមួយគ្រឿងទៀតខូចខាតទាំងសងខាង បើករថយន្តលឿនពេកជ្រុលទៅបុករថយន្តមួយគ្រឿងទៀតខូចខាតទាំងសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 12:26:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.