មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នារីពីរនាក់ត្រូវចោរភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញ: នារី ២ នាក់ ជិះម៉ូតូមកពីដើរលេង នៅកោះពេជ្យ ត្រូវបានជនសង្ស័យ ២នាក់ ជិះម៉ូតូ  ប្រដាប់ដោយអាវុធខ្លី ១ ដើមមិនស្គាល់ម៉ាក ធ្វើសកម្មភាពភ្ចង់ ប្លន់យកម៉ូតូទៅបាត់ ដោយសុវត្ថិភាព ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ នឹង ០០នាទី ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៦ ត្រង់ចំណុចផ្លូវ ១២៥ កែងផ្លូវ ១៨២ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
តាមសំដីនារីរងគ្រោះទាំង ២ នាក់ បានឲ្យដឹងថា មុនកើតហេតុគឺនារីរងគ្រោះ ទាំង ២ នាក់ បានជិះម៉ូតូម៉ាក Zoomer-X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-9671 លុះមកដល់ចំណុចកើតហេតុ  ក៏លេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូមួយ គ្រឿង និងប្រដាប់ដោយកាំភ្លើងខ្លីមួយដើម  បានធ្វើសកម្មភាពភ្ចង់ប្លន់ យកម៉ូតូរបស់នាង ទៅបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុ នារីរងគ្រោះទាំង ២ បានត្រឹមតែមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍បឹងព្រលឹតដើម្បីងាយស្រួលកំណត់មុខសញ្ញាចាប់ជនល្មើសមកផ្តន្ទាទោស ទៅតាមច្បាប់។ ស៊ីន កុសល
នារីពីរនាក់ត្រូវចោរភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព នារីពីរនាក់ត្រូវចោរភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.