មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តកៀររុឺម៉កដឹកបន្លែហើយយកបន្លែគ្រវែងចោលពេញផ្លូវ

រាជធានីភ្នំពេញ: បុរសម្នាក់ជាមន្ត្រីបេអឹម ស្រវឹងស្រា បើករថយន្តលឿនពេក ជ្រុលទៅកៀររុឺម៉កដឹកបន្លែ ដែលកំពុង ឈប់ដាក់បន្លែ រួចក៏ចុះពីរថយន្តមកយក បន្លែក្រវាត់ចោលរាយពេញផ្លូវ ធ្វើអោយ មានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវមុនីរ៉េត ត្រង់ចំណុចជិត មន្ទីរពេទ្យវិសាលសុខ ស្ថិតក្នុងសង្កាត់ទួល ស្វាយព្រៃ ២ ខណ្ឌចំការមន។
យោងតាមសាក្សីឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញមន្ត្រីបេអឺមម្នាក់ បើករថយន្ត ម៉ាករេហ្វ័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2G-3955 ទិសដៅពីលិចទៅកើត ក្នុងស្ថានភាពស្រវឹងស្រា បើករេពេញផ្លូវ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅកៀររុឺម៉កដឹកបន្លែ ដែលឈប់ ដាក់បន្លែបណ្តាលអោយមន្ត្រីប៉េអឹមនោះខឹងច្រឡោត បានចុះពីលើរថយន្តមកយក បន្លែនៅលើរុឺម៉កក្រវាត់ចោលរាយពេញផ្លូវ ធ្វើអោយម្ចាស់រុឺម៉កភ័យរត់ចោយបាត់ មិនតែប៉ុណ្ណោះមន្ត្រីរូបនោះថែមទាំងយកបន្លែដែលដាក់ក្បែរនោះក្រវាត់ចោលហើយ ព្រមទាំងជេរប្រមាថកាតទានទៅលើអាជីវករអ្នកលក់ដូរខ្លាំង​ៗ តែអាជីវករមិនតបតវិញទេ សុខចិត្តខាំមាត់សង្កត់ចិត្ត កំុអោយមាន រឿងវែងឆ្ងាយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់បានត្រឹមតែសួរនាំប៉ុណ្ណោះ ហើយមន្ត្រីប៉េអឹមនោះ បានបើករថយន្តចេញ ទៅបាត់ធ្វើព្រងើយដូចគ្មានរឿងអ្វីកើតឡើង។ ស៊ីន កុសល
 
ស្រវឹងស្រាបើករថយន្តកៀររុឺម៉កដឹកបន្លែហើយយកបន្លែគ្រវែងចោលពេញផ្លូវ ស្រវឹងស្រាបើករថយន្តកៀររុឺម៉កដឹកបន្លែហើយយកបន្លែគ្រវែងចោលពេញផ្លូវ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.