មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បេីករថយន្តហាយឡែនឌ័រលឿនពេកមិនប្រយយ័ត្ន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជេីង


ភ្នំពេញ​៖​ បុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលទឿបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ ១កង់ រថយន្តក្រឡាប់ផ្ងារជេីងម្ខាង សំណាងល្អអ្នកបើកបរមិនរងរបស។
ក្នុងឧិកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សារព័ត៌មាន ឯករាជ្យជាតិ សូមប្រសិទ្ធិពរជ័យ បវរមហារប្រសើរជូនដល់អស់លោកអ្នកនាង ធ្វើដំណើរទៅស្រុកកំណើត សូមជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្តីចម្រើនកុំបីឃ្លៀងឃ្លាតឡើយ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ២២ ខែ កញ្ញា​ ឆ្នាំ ២០១៩​ នៅចំណុចផ្លូវលេខ ១៩៩ កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង​។
loading...

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AD-8224 បេីកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុ បានជ្រុលចង្កូតទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តក្រឡាប់ផ្ងាជេីងច្រងាង សំណាងមិនមានអ្នករងរបួស ភ្លាមៗនោះអ្នកបើកបរត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនផងដែរ តែឃាត់មិនបាន រួចគេចខ្លួនចេញពីកន្លែងកើហេតុបាត់ស្រមោល។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុ រួចទំនាក់ទំនងទៅជំនាញមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕
បេីករថយន្តហាយឡែនឌ័រលឿនពេកមិនប្រយយ័ត្ន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជេីង បេីករថយន្តហាយឡែនឌ័រលឿនពេកមិនប្រយយ័ត្ន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជេីង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:15:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.