មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តវ៉ាពីខាងស្តាំដៃគេលឿនពេករេមកខាងឆ្វេងវិញរថយន្តមួយគ្រឿងទៀតបុករងការខូចខាតដូចគ្នា

រាជធានីភ្នំពេញ: ស្ត្រីម្នាក់បើករថយន្តហាយ លេនឌ័រ រួមដំណើរស្ត្រីពីរនាក់ទៀត ទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន បានបើកវ៉ាមកខាងស្ដាំដៃ ក៏វាក់អឺនឹងរុឺម៉ក បានបួងចង្កូតមកខាងឆ្វេងវិញ ត្រូវរថយន្ត ភ្លៅប្រាំបុកចំពាក់កណ្ដាល រងការខូចខាត ផ្នែកខាងឆ្វេង ហើយរថយន្តបានឡើងទៅ គងពីលើទ្រូងផ្លូវទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលវេលាម៉ោង ៧ នឹង ៤០ នាទីយប់ ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវវេងស្រេង ត្រង់ចំណុច ទល់មុខរោងចក្រអ៊ីខាង ស្ថិតក្នុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតគេឃើញ បុរសម្នាក់បើករថយន្តភ្លៅប្រាំ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8844 ទិសដៅពីកើតទៅលិច ដឹកបង្គោលភ្លើងពេញ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហាយលិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-9912 បើកដោយស្ត្រីម្នាក់ រួមដំណើរនឹងស្រ្តី ពីរនាក់ទៀត ទិសដៅស្របគ្នា មកពីក្រោយ ក្នុងល្បឿនលឿន ហើយបានវ៉ាជែងខាងស្ដាំ វ៉ាមិនទាន់ផុតផង ក៏វាក់អឺនឹងរុឺម៉កនៅពីមុខ​ បានបួងចង្កូតមកខាងឆេ្វងវិញ បណ្តាលឲ្យ រថយន្តភ្លៅប្រាំបុកចំពាក់កណ្ដាល រថយន្ត ហាយលិនឌ័រ រងការូចខាតខាងផ្នែក ខាងឆ្វេងយ៉ាងដំណំ ហើយទៅគងជាប់ លើទ្រូងចែកផ្លូវ ទៅមុខលែងរួចតែម្ដង។

ក្រោយកើតហេតុខាងរថយន្តខាងហាយលិនឌ័រ បានហៅបក្ខពួក បើករថយន្តណាវ៉ារ៉ា មកអន្តរាគមន៍មានគ្នាបីនាក់ស្លាកពាក់អង្គរក្ស សួថាអាណាខ្លាំង ក៏ស្ទុះមកវ៉ៃយុវជនម្នាក់ ដែលឈរមើលមួយដៃបណ្ដាលអោយសន្លប់ រួចក៏ឡើងជិះរថយន្តចេញទៅបាត់ ចំណែក មន្ត្រីប៉េអឹមបានត្រឹមតែឈរមើលប៉ុណ្ណោះ បន្តិចក្រោយមក សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយក រថយន្តទាំងពីរទៅកាន់ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ​ រងចាំដោះស្រាយ នៅពេលក្រោយ។ ស៊ីន កុសល

បើករថយន្តវ៉ាពីខាងស្តាំដៃគេលឿនពេករេមកខាងឆ្វេងវិញរថយន្តមួយគ្រឿងទៀតបុករងការខូចខាតដូចគ្នា បើករថយន្តវ៉ាពីខាងស្តាំដៃគេលឿនពេករេមកខាងឆ្វេងវិញរថយន្តមួយគ្រឿងទៀតបុករងការខូចខាតដូចគ្នា Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:12:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.