មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រំលោភក្មេងស្រីអាយុ ៥ឆ្នាំ ក្នុងការដ្ឋាន រួចគេចខ្លួនបាត់ស្រមោល


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39

បូ ណា ធ្វើម្នាងសីលា គ្រប់ប្រភេទ
(ភ្នំពេញ)៖ កុមារីអភ័ព្វម្នាក់ ត្រូវបានជន មិនស្គាល់មុខចាប់រំលោភបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល កាលពីវេលា យប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុច ក្នុងផ្ទះកំពុងសាងសង់មួយកន្លែង ស្ថិតក្នុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ស.គ អាយុ ៥ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្ទះល្វែងមួយ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ក្នុងពេលចុះទៅត្រួតពិនិត្យ បានប្រមូល វត្ថុតាង ដែលបន្សល់ទុកនៅកន្លែងកើតហេតុ រួមមាន ខោជើងខ្លីរូបតុក្កតា១ និងស្បែកជើង ម្ខាង ពណ៌បៃតង។ សមត្ថកិច្ចបានបន្តថា «មុនពេលកើតហេតុកុមារីរងគ្រោះ បានដើរ ម្នាក់ឯង ចេញពីកន្លែងស្នាក់នៅ ទៅមើល ទូរទស្សន៍ នៅរោងស្នាក់នៅក្បែរគ្នា របស់ ម្តាយមីង ឈ្មោះ ឃុត មុំ  ហើយម្តាយ បង្កើតរបស់ក្មេងស្រីរងគ្រោះ ឈ្មោះ ឃុត ងែត បានដើរទៅពីក្រោយដែរ តែពេលទៅ ដល់ បែរជាមិនឃើញ គាត់ក៏បានប្រាប់ប្តី របស់គាត់ ឈ្មោះ សេង ស្រង់ ហើយនាំគ្នាដើរ ស្រែករកក្នុងការដ្ឋានសំណង់ ពេលទៅដល់ ចំណុចកើតហេតុ ក៏ស្រាប់តែឮសម្លេងក្មេង ស្រីរងគ្រោះស្រែកយំ ភា្លមនោះ ពួកគាត់ ក៏បាននាំគ្នាចូលទៅមើល ហើយបានឃើញ កុមារីរងគ្រោះ ត្រូវបានស្រាតខោ ថែមទាំង ប្រដាប់ភេទមានហូរឈាម បន្ទាប់មកក្រុម គ្រួសារ ក៏បានបញ្ជូនកុមារីរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងយប់ ចំណែកជនសង្ស័យគេចខ្លួនបាត់ស្រមោល»។
បច្ចុប្បន្ន សត្ថកិច្ចមូលដ្ឋាន បាននិងកំពុង ធ្វើការស្រាវជ្រាវវែករកមុខជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕កូននាគឆ្លងដែន

ចាន់ សារ៉ា ម៉ៅការសំណង់គ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490

មានរថយន្តសម្រាប់ជួល ដឹកភ្ញៀវទេសចរណ៌ ធ្វើដំណើរកំសាន្តគ្រប់ទីកន្លែង អ្នកបើកបរមានបទពិសោធន៍ច្រើនឆ្នាំ សូមទំនាក់ទំនងទូរស័ព្ទលេខ 012 822 842, 088 555 08 87

មានរថយន្តសម្រាប់ជួល ដឹកភ្ញៀវទេសចរណ៌ ធ្វើដំណើរកំសាន្តគ្រប់ទីកន្លែង សូមចុចមើលព័ត៌មានលម្អិត
រំលោភក្មេងស្រីអាយុ ៥ឆ្នាំ ក្នុងការដ្ឋាន រួចគេចខ្លួនបាត់ស្រមោល រំលោភក្មេងស្រីអាយុ ៥ឆ្នាំ ក្នុងការដ្ឋាន រួចគេចខ្លួនបាត់ស្រមោល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.