មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេកជ្រុលទៅបុកគូទកុងតឺន័រកំពុងបត់ឆ្លងផ្លូវស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់


ចាន់ សារ៉ា ម៉ៅការសំណង់គ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ភ្នំពេញៈ បុរសម្នាក់បានបោកក្បាលទៅ នឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង និង ម្នាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹក យកទៅព្យាបាលភ្លាមៗ បន្ទាប់ពីពួកគាត់ជិះ ម៉ូតូក្នុងល្បឿនលឿន ដោយមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តកុងទីន័រកំពុងបត់ឆ្លងផ្លូវចំពីចហៀងក្រោយ កាលពីវេលាម៉ោង ១២ នឹង ៤០ នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ១១ មិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ យ៉ែម បន ភេទ ប្រុស អាយុ ៣១ ឆ្នាំ ស្រុកកំណើតរស់នៅ ភូមិឈូកៀម ឃុំដុង ស្រុកបរសេដ្ឋ ខេត្តកំពុងស្ពឺ និងម្នាក់ទៀត ដែលរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណទេ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅព្យាបាលភ្លាមៗ។
          ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុង តឺន័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ព្រះសីហនុ 4A-0906 បានបើកបរតាម បណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចទៅ កើត លុះមកដល់ចំណុចកើតហេតុ ក៏បានបួងចង្កូតបត់ឆ្វេង ដើម្បីត្រឡប់មក ក្រោយវិញ បន្ទាប់ពីរថយន្តកុងតឺន័រ បត់ជិតផុតទៅហើយ ស្រាប់តែមានបុរស ២នាក់ ជិះម៉ូតូ ម៉ាកហង់ដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CP-0995 ឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅ ស្របគ្នា ហើយមិនប្រយ័ត្ន ក៏ជ្រុលទៅបុក ចំហៀងគូទរថយន្តពេញទំហឹង បណ្ដាលឲ្យ បុរសម្នាក់ជាអ្នកឌុបដួលបោកក្បាលទៅ នឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង និង អ្នកអង្គុយពីក្រោយរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ចំណែកឯរថយន្តកុងទីន័រមិនបានឈប់នៅ នឹងកន្លែងកើតហេតុនោះទេ គឺបន្តដំណើរ រហូតទៅដល់ចំណុចក្បែរលូ ៥ ទើបឈប់ រីឯម្ចាស់បើកទ្វារត់គេចខ្លួនបាត់ស្រមោ។
ក្រោយពេលកើតហេតុ សមត្ថមូលដ្ឋានបាន ចុះមកដល់ធ្វើកោលសល្យវិច្ច័យ រួចប្រគល់ ឲ្យទៅសាច់ញាតិដែលមកដល់កន្លែងកើតហេតុ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូ និងរថយន្តកុងតឺន័រ ត្រូវបានសមត្ថកិច្ច ជំនាញ ធ្វើការវាស់វែង យកទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយនៅ ពេលក្រោយ៕ ស៊ីន កុសល

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
បើកម៉ូតូលឿនពេកជ្រុលទៅបុកគូទកុងតឺន័រកំពុងបត់ឆ្លងផ្លូវស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ បើកម៉ូតូលឿនពេកជ្រុលទៅបុកគូទកុងតឺន័រកំពុងបត់ឆ្លងផ្លូវស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.