មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់ខ្លួនយុជនពីរនាក់ និងគ្រៀងញៀនមួយកញ្ចប់ធំ​


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39

បូ ណា ធ្វើម្នាងសីលា គ្រប់ប្រភេទ

ភ្នំពេញ៖ លោក ឯក សេរីវុធ អធិការរង ទទួលផែនយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានប្រាប់អោយដឹងកាលពី ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៦ នេះថា កម្លាំងនៃអធិ ការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ សហការ និងនគរបាលមូលដ្ឋាន ប៉ុស្ដិ៍ព្រែកលៀប ឈានដល់ការឃាត់ខ្លួន ជនត្រូវជាប់សង្ស័យចំនួន ២នាក់ ដោយដកហូតបានថ្នាំញៀនចំនួន ១កញ្ចប់ និងម៉ូតូសង់ឌ្រីម ១គ្រឿងផងដែរ ។

អធិការរងទទួលផែនយុត្តិធម៌ ខណ្ឌជ្រោយចង្វារ លោក ឯក សេរីវុធ បានបង្ហើបប្រាប់ថា កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌជ្រោយចង្វារ រួមសហការ នឹងកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ ក្នុងភូមិសាស្ត្ររបស់ខ្លួនស្ទើររៀងរាល់យប់ ជាពិសេសគោល ដៅផ្លូវជាតិលេខ ៦A ខណៈដែលកំពុងល្បាតក៏បានប្រទះ ឃើញ យុវជន ២ នាក់ ជិះបើកម៉ូតូ ១ គ្រឿង ដោយគួរសង្ស័យ ក៏ឃាត់ធ្វើការឆែកឆេរ រកឃើញថ្នាំញៀន ១កញ្ចប់ធំ ដែលអាចច្រក ជាកញ្ចប់តូចៗបានច្រើនកញ្ចប់ សង្ស័យជា ម៉ាទឹកកក ដែលជនទាំងនេះបានលាក់ទុក នូវនឹងខ្លួនបម្រុងយកទៅធ្វើសកម្មភាពប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន។ ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ១ គ្រឿង ម៉ាកសង់ឌ្រីម C១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១C-១៨២៥ ដែលជនសង្ស័យជិះធ្វើសកម្មភាព ។

លោក ឯក សេរីវុធ អធិការរងទទួលផែន យុត្តិធម៌ខណ្ឌ ជ្រោយចង្វារ បន្តទៀតថា ជនត្រូវឃាត់ខ្លួន៖ ១ ឈ្មោះ ពុក ប៊ុនទើម ភេទ ប្រុស អាយុ ២៣ ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ២ ឈ្មោះ ហៃ ហ៊ុយ ភេទ ប្រុស អាយុ ២១ ឆ្នាំ មានមុខរបរមិនពិត ប្រាកដ ជនត្រូវជាប់សង្ស័យ ប្រើប្រាស់ និងជួញដូរគ្រឿងញៀនទាំង ២នាក់ ស្នាក់នៅ ភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។


ចាន់ សារ៉ា ម៉ៅការសំណង់គ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490

លោក ឯក សេរីវុធ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនសួរនាំ ជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅ ឃុំខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការបន្តតាម និតិវិធី របស់អយ្យអយ្យការ សាលាដំបូង រាជធានីភ្នំពេញ ៕ ស៊ីន កុសល


សមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់ខ្លួនយុជនពីរនាក់ និងគ្រៀងញៀនមួយកញ្ចប់ធំ​ សមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់ខ្លួនយុជនពីរនាក់ និងគ្រៀងញៀនមួយកញ្ចប់ធំ​ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.