មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុកគូទរថយន្តចតចោលរងការខូចខាតយ៉ាងដំណំ


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ: មន្ត្រីយោធាម្នាក់ដែលគេ ស្គាល់ឈ្មោះថា ឈាង ផេងអឿន មានឋានន្តរសក្តិ អនុសេនីឯក អត្ថលេខ ០៣១៣៤២ មុខងារយុទ្ធជន នៅកងពលលេខ ៧០ ស្រវឹងស្រាជោកជាំ បើករថយន្ត បោះពួយយ៉ាងលឿន បានជ្រុលទៅបុកគូទ រថយន្តលុចស៊ីស 470 ពណ៌ស្ករ ដែលចតមុខហាង ពេញទំហឹងបណ្ដាលអោយរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្ក ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ នឹង ៥០នាទីយប់ ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវ ទន្លេសាប ត្រង់ចំណុចមុខហាង ចំបុីស ស្ថិតក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
យោងតាមប្រភពអ្នកឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញមន្ត្រីយោធាម្នាក់ ស្រវឹងស្រា ជោកជាំ បើករថយន្តកាមរីឆ្លាម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2G-4728 ទិសដៅពីជើងទៅត្បូង បោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករថយន្ត លុចស៊ីស 470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-6792 ដែលម្ចាស់ចតមុខហាងពេញទំហឹង បណ្ដាល អោយរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កទៅមុខលែងរួច តែសំណាងល្អមិនមានអ្នកណារងរបួសទេ ប្រភពបន្តថា ក្រោយពីដឹងថាបុករថយន្ត គេហើយ រថយន្តខ្លួនឯងទៅមុខលែងរួច បានបើកទ្វារថយន្តចេញមកក្រៅដើរទាំងទ្រេតទ្រោត ក៏ត្រូវក្រុមអ្នកសារព័ត៌មានថតយក រូបភាព ខណៈពេលនោះមន្ត្រីយោធារូបនេះ បានស្រែកជេរប្រមាថទៅលើក្រុមអ្នកសារព័ត៌មាន តែមិនមានអ្នកតបតវិញទេ បាននាំគ្នាដើរចេញ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានមកដល់ធ្វើវាស់វែងយករថយន្តទៅ ស្នងការចរាចណ៍ រាជធានីភ្នំពេញ រងចាំដោះនៅពេលក្រោយ។ ស៊ីន កុសល

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ស្រវឹងស្រាបើករថយន្តបុកគូទរថយន្តចតចោលរងការខូចខាតយ៉ាងដំណំ ស្រវឹងស្រាបើករថយន្តបុកគូទរថយន្តចតចោលរងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:16:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.