មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនប្តីប្រពន្ធពីរនាក់ និងគ្រឿងញៀន ១កញ្ចប់ធំ ២កញ្ចប់តូច


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ភ្នំពេញ: កម្លាំងល្បាតនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ បានសហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និង កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យ២នាក់ (ប្តី.ប្រពន្ធ) ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន កាលពី វេលាម៉ោង ១២ នឹង ៣០ នាទីយប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុចផ្លូវចោមចៅ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ១-ឈ្មោះសឿន ចន្ធី ភេទ ប្រុស អាយុ ៣៧ ឆ្នាំមុខរបរ មិនប្រាកដ ស្នាក់នៅចល័ត តាមផ្ទះសំណាក់ ក្នុង រាជធានីភ្នំពេញ  (ឃាត់ខ្លួន) និងទី២-ឈ្មោះ ហៃ ស្រីរ័ត្ន ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅចល័ត តាមផ្ទះសំណាក់ ក្នុងរាជធានីភ្នំពេញ  (ឃាត់ខ្លួន) ។
សមត្ថកិច្ចបន្តថា មុនពេលឃាត់ខ្លួន កម្លាំង ល្បាតបានប្រទះឃើញជនសង្ស័យជិះម៉ូតូតាមផ្លូវ មានការសង្ស័យ ក៏ឃាត់ត្រួតពិនិត្យ ឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន ៣ កញ្ចប់ថង់ (កញ្ចប់ធំ០១,កញ្ចប់តូច០២) ក៏ឃាត់ខ្លួនតែម្តង។ ក្នុងនោះសមត្ថកិច្ចបាន ចាប់យកវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា ៣ កញ្ចប់ថង់ (កញ្ចប់ធំ០១,កញ្ចប់តូច០២),  ជញ្ជីងអេឡិចត្រូនិច០១គ្រឿង,សំបកថង់ប្លាស្ទិចមួយចំនួន និង ម៉ូតូ ០១គ្រឿង ម៉ាកអេសអិល ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BD-6333។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីទៅសាលាដំបូងរាជធានីភ្នំពេញ៕ កូននាគឆ្លងដែន

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
សមត្ថកិច្ចឃាត់ខ្លួនប្តីប្រពន្ធពីរនាក់ និងគ្រឿងញៀន ១កញ្ចប់ធំ ២កញ្ចប់តូច សមត្ថកិច្ចឃាត់ខ្លួនប្តីប្រពន្ធពីរនាក់ និងគ្រឿងញៀន ១កញ្ចប់ធំ ២កញ្ចប់តូច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.