មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេកបុកកុងតឺន័របត់ស្តាំក្រឡាប់ផ្ងាជើងច្រង៉ាង


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ: បុរសម្នាក់បើករថយន្ត ឡង់គ្រីស័រ លឿនពេក វាក់នឹង រថយន្ត កុងតឺន័រ បើកចេញពីតំបន់សេដ្ឋកិច្ចពិសេស ឡើងមកផ្លូវជាតិលេខ ៤ បត់ស្ដាំបានពាក់ កណ្ដាល ជាន់ហ្វ្រាំងមិនទាន់ បានជ្រុលទៅ បុកចំចំហៀងខាងស្ដាំបណ្ដាលក្រឡាប់ផ្ងាជើងឡើងលើច្រង៉ាង ហើយអ្នកបើកបរ រងរបួសបាក់ដៃ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១០ នឹង ២០ នាទីយប់ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់ចំណុចបំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុង សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
តាមព័ត៌មានពីកន្លែងកើតហេតុ បានអោយ ដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់ បើករថយន្តឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-5885 ទិសដៅ ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ជា​ន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្ត កុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1021 កំពុងបត់ស្តាំបាន ពាក់កណ្តាល ពេញទំហឹងលាន់ដូចរន្ទះ បាញ់ខែចែត្រ បណ្ដាលរថយន្តឡងគ្រីស័រ ក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាង តៃកុង រថយន្ត រងរបួសបាក់ដៃខាងឆ្វេង លួចចេញពីរថយន្ត ទៅមន្ទីរពេទ្យដោយ ខ្លួនឯងបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ធ្វើការវាស់វែង យករថយន្តទាំងពីរទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោកស្នងការក្រុងរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយជាក្រោយ។ ស៊ីន កុសល

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
បើករថយន្តលឿនពេកបុកកុងតឺន័របត់ស្តាំក្រឡាប់ផ្ងាជើងច្រង៉ាង បើករថយន្តលឿនពេកបុកកុងតឺន័របត់ស្តាំក្រឡាប់ផ្ងាជើងច្រង៉ាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:10:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.