មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តទៅបុកថ្មឃាំងធ្វើផ្លូវខ្ទាតត្រូវរថយន្តអែស្កាលែតក្រពិតផ្នែកខាងក្រោយ


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
រាជធានីភ្នំពេញ: បុរស ៣ នាក់ ស្រវឹងស្រា បើករថយន្ត ជ្រុលទៅបុកថ្មដែលគេដាក់ធ្វើផ្លូវ បណ្ដាលអោយខ្ទាតទៅបះរថយន្តអែស្កាលែតដែលចតនៅមុខផ្ទះក្រពិតផ្នែកចំហៀងខាងស្តាំក្បែរកង់ក្រោយ ហើយរថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវទេ បានបន្ថែម ល្បឿនទៅមុខប្រហែល ២០០ ម៉ែត្រ ត្រូវម្ចាស់ រថយន្តអែស្កាលែតឃាត់ជាប់ព្រួតគ្នាវ៉ៃ បណ្ដាលអោយបែកកញ្ចក់មុខក្រោយខ្ទេច និងវ៉ៃម្ចាស់រថយន្តអោយរងរបួសបែកក្បាល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ នឹង ១០ នាទីយប់ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវ ២០០៤ ត្រង់ចំណុច មុខផ្ទះចែសៀកលក់ភេសជ្ជៈគ្រប់មុខ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរស ៣ នាក់ បើករថយន្តកូរ៉ូឡា ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2E-2496 ទិសដៅពីកើតទៅ លិច ក្នុងល្បឿនយ៉ាងលឿន ស្រវឹងស្រា ទាំង ៣ នាក់ លុះមកដល់ចំណុចកើតខាងលើ បានជ្រុលចង្កូតទៅបុកថ្ម ដែលដាក់ឃាំង ធ្វើផ្លូវបណ្ដាលអោយខ្ទាតទៅប៉ះរថយន្តអែស្កាលែត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-0678 ដែលចតមុខផ្ទះ បណ្ដាលអោយ ក្រពិតផ្នែកក្បែរកង់ខាងក្រោយ រួចរថយន្ត បង្ក មិនព្រមឈប់ទទួលខុសត្រូវទេ បានបន្ថែមល្បឿនបើករត់ តែត្រូវបានម្ចាស់ រថយន្តអែស្កាលែតនាំគ្នាដេញពីក្រោយ ព័ទ្ធចាប់បានព្រួតគ្នាវ៉ៃរថយន្តបង្កខ្ទេច និងអ្នកជិះ ៣ នាក់ ម្នាក់រងរបួសបែកក្បាល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ធ្វើការវាស់វែងយករថយន្ត ទាំងពីរទៅប៉ុស្តិ៍កាកាប រងចាំដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ។ ស៊ីន កុសល

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ស្រវឹងស្រាបើករថយន្តទៅបុកថ្មឃាំងធ្វើផ្លូវខ្ទាតត្រូវរថយន្តអែស្កាលែតក្រពិតផ្នែកខាងក្រោយ ស្រវឹងស្រាបើករថយន្តទៅបុកថ្មឃាំងធ្វើផ្លូវខ្ទាតត្រូវរថយន្តអែស្កាលែតក្រពិតផ្នែកខាងក្រោយ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:03:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.