មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូជ្រែគ្នាទាក់ដៃចង្កូតដួលរងរបួសធ្ងន់ទាំង ៣នាក់


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490

រាជធាមីភ្មំពេញ: ម៉ូតូពីរគ្រឿងបើក
ជ្រែគ្នា បណ្តាលឲ្យទាក់ដៃចង្កូត ដួលផ្ទប់ទៅ នឹងរនាំងដែកចែកទ្រូងផ្លូវរងរបួសធ្ងន់ទាំងបី
នាក់។

ហេតុការណ៍នេះបានកើតឡើងកាល
ពីវេលាម៉ោង ១១ នឹង ១៥ នាទីយប់ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៦ តាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី ទឹសដៅពីកើតទៅលិច ត្រង់ចំណុចមុខមន្ទីពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូពីរគ្រឿង មួយគ្រឿង
ម៉ាកគុប ជិះដោយបុរសម្នាក់ និងនារីម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 1K-3550 ឯម៉ូតូ មួយគ្រឿងទៀត ម៉ាកឌ្រីមសង់ ជិះដោយ បុរសពីរនាក់ ពាក់ស្លាកលេខ ព្រះសីហនុ 1C -2015 ម៉ូតូទាំងពីរគ្រឿងខាងលើនេះ បានបើកបរប្រដេញគ្នស ក្នុងល្បឿនយ៉ាង លឿន ទិសដៅពីកើតទៅលិច តាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុច កើតហេតុខាងលើ បានវាក់នឹងរនាំងដែក ចែកទ្រូងផ្លូវ ហើយបានគេចពីរនាំង បណ្ដាលឲ្យទាក់ដៃចង្កូតម៉ូតូ និងម៉ូតូ ដួលបោកផ្ទប់ទៅនឹងថ្នល់រងរបួសធ្ងន់ ទាំងបីនាក់។

ក្រោយពីកើតហេតុ ជនរងគ្រោះទាំង
៣ នាក់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅព្យាលបាលនៅមន្ទីរពេទ្យ ឯចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុកនៅ អធិការដ្ឋាន នគរបាលចរាចរណ៍ជើងគោក ខណ្ឌសែនសុខ រងចាំដោះស្រាយនៅពេលក្រោយ។ ថូ ផល្លី


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ជិះម៉ូតូជ្រែគ្នាទាក់ដៃចង្កូតដួលរងរបួសធ្ងន់ទាំង ៣នាក់ ជិះម៉ូតូជ្រែគ្នាទាក់ដៃចង្កូតដួលរងរបួសធ្ងន់ទាំង ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.