មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុករុឺម៉កម៉ូតូពីក្រោយស្លាប់ម្នាក់ និងរងរបួសធ្ងន់ ១១នាក់


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
រាជធានីភ្មំពេញ: បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តលឿនដូចហោះ បានជ្រុលទៅបុក រុឺម៉កម៉ូតូ ដឹកមនុស្សប្រុសស្រីចំនួន ១២ នាក់ ពីក្រោយពេញទំហឹងបណ្ដាលអោយរុឺម៉ក បុើងប្រហែល ២០ ម៉ែត្រ រងរបួសធ្ងន់ ១១នាក់ និងស្លាប់ភ្លាមៗ ម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ កើតឡើង កាលពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៦ ស្ថិតតាមបណ្ដោយ ផ្លូវសហពន្ធ័រុស្ស៊ី ត្រង់ចំណុច ជិតរង្វង់មូល ចោមចៅ ក្នុងភូមិជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់ទាំងអស់គ្នា បានមកពីដើរលេង នៅចំការព្រីង ដោយមានគ្នា ១២នាក់ ទាំងអ្នកបើករុឺម៉ក ត្រឡប់ទៅផ្ទះវិញនៅព្រៃព្រីងខាងជើង មកមិនទាន់ដល់ផ្ទះផង ស្រាប់តែមានរថយន្ត សាមយ៉ុងមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ចាម 2A-3723 បើកស្របគ្នា មកពីក្រាយក្នុងល្បឿនលឿន ដូចហោះស្រវឹងស្រាជោកជាំបានបុកមកពីក្រោយ បុើង ២០ ម៉ែត្រ បណ្ដាលអោយ អ្នកជិះ ក្នុងរុឺម៉កទាំង ១២ នាក់ ទាំងម្ចាស់រុឺម៉ក រងរបួសធ្ងន់ជាប់ក្នុងរុឺម៉ក ខ្លះទៀត ខ្ទាតរណូករណែលពេញផ្លូវ របួសធ្ងន់ និងនារីម្នាក់បានស្លាប់ភ្លាមៗ ចំណែកអ្នកបើករថយន្ត ត្រូវអ្នកធ្វើដំណើរ ចាប់បានវ៉ៃទ្រោមខ្លួន ត្រូវបានសមត្ថកិច្ចដាក់ លើរុឺម៉កយកទៅសង្គ្រោះ និងព្រូគេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមកដល់ បានទាក់ទងហៅរថយន្តសង្គ្រោះមកដឹកយកជនរងគ្រោះ ទៅសង្គ្រោះភ្លាមៗ ចំណែក រថយន្តបង្ក និងរុឺម៉កម៉ូតូរងការខូចខាត ទាំងស្រុង ហើយសមត្ថកិច្ចជំនាញមកបាន ធ្វើការវាស់វែងយករថយន្ត និងរុឺម៉ក ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕ ស៊ីន កុសល

ចាន់ សារ៉ា ម៉ៅការសំណង់គ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ស្រវឹងស្រាបើករថយន្តបុករុឺម៉កម៉ូតូពីក្រោយស្លាប់ម្នាក់ និងរងរបួសធ្ងន់ ១១នាក់ ស្រវឹងស្រាបើករថយន្តបុករុឺម៉កម៉ូតូពីក្រោយស្លាប់ម្នាក់ និងរងរបួសធ្ងន់ ១១នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.