មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់ ៥ផ្ទាំង រួចបន្តទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតដាច់កង់មុខដូចគ្នា


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
រាជធានីភ្នំពេញ: យុវជនម្នាក់ស្រវឹងស្រា ជោក បើករថយន្តលឿនពេក បានរេចង្កូត ទៅបុករនាំងដែកចែកទ្រូង ផ្លូវបាក់អស់ ៥ ផ្ទាំង ហើយបន្តទៅបុករថយន្តមួយគ្រឿង ទៀត បើកដោយបុរសម្នាក់ រួមដំណើរ ប្រុសម្នាក់ និងស្រីម្នាក់ បញ្ច្រាស់ទិសគ្នា ពីកើតទៅលិច ពេញទំហឹងបណ្ដាលអោយ រថយន្តទាំងពីរគ្រឿងដាច់កង់មុខដូចគ្នា រងការខូចខាតយ៉ាងដំណំរថយន្តទាំងពីរទៅមុខលែងរួច ។
ហេតុការណ៍ជួបគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងវេលាម៉ោង ៩ នឹង ២០ នាទីយប់ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៦ តាមបណតោយផ្លូវ សហព័ន្ធរុស្ស៊ី ត្រង់ចំណុចជិតសតុបផ្សារ ដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ស្រវឹងស្រាជោក បើករថយន្តមួយគ្រឿង ម៉ាកឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ 2C-0654 ទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន លុះមកដល់ ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុក រនាំងដែកចែកទ្រូងផ្លូវបាក់ ៥ផ្ទាំង រួចបន្តទៅ បុករថយន្តមួយគ្រឿងទៀត ម៉ាកឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2W-0318 ដែលបើកបញ្ច្រាស់ទិសគ្នា ពេញទំហឹង បណ្ដាលអោយរថយន្តទាំងពីរ ដាច់កង់ខាងមុខដូចគ្នា រងការខូតខាតយ៉ាង ដំណំ តែសំណាងល្អរអ្នកជិះក្នុងរថយន្ត រងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ បានទាក់ទងហៅសមត្ថកិច្ច ជំនាញមកធ្វើការវាស់វែង យករថយន្តទាំង ពីរ ទៅកាន់ការិយាល័យចរាចរណ៍ ជើងគោកស្នងការ រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយជាក្រោយ។ ស៊ីន កុសល

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ស្រវឹងស្រាបើករថយន្តបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់ ៥ផ្ទាំង រួចបន្តទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតដាច់កង់មុខដូចគ្នា ស្រវឹងស្រាបើករថយន្តបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់ ៥ផ្ទាំង រួចបន្តទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតដាច់កង់មុខដូចគ្នា Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.