មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្ទាវពីរក្រុមបើកឆាកប្រយុទ្ធគ្នាបណ្តាលឲ្យយុវជនម្នាក់ស្លាប់


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ: ស្ទាវពីរក្រុមមានម៉ូតូបីទៅ បួនគ្រឿង មានដាវសាម៉ូរ៉ៃបើកឆាក ប្រយុទ្ធគ្នា បណ្ដាលអោយស្ទាវម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ហេតុការណ៍កាប់ចាក់គ្នានេះ បាន កើតឡើងវេលាម៉ោង ៧ នឹង ៤០ នាទីយប់ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៦     ស្ថិតតាម បណ្ដោយផ្លូវជាតិលេខ ៤ ច្រកចូលផ្លូវ រោងចក្រ QMi ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមសាក្សីឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្ទាវមួយក្រុមអង្គុយនៅ មុខសាលារៀន ស្រាប់មានស្ទាវមួយក្រុម ទៀត ជិះម៉ូតូមកឈប់មិនដឹងមានរឿង អ្វីពីមុនមកនោះទេ បានធ្វើការប្រយុទ្ធគ្នា បណ្ដាលអោយស្ទាវពីរនាក់ បើកម៉ូតូរត់ មកដល់ត្រូវស្ទាវមួយក្រុមទៀត ដេញតាម ពីក្រោយ លុះពេលមកដល់ចំណុចកើតហេតុ ច្រកចូលរោងចក្រ QMi ទល់មុចហាងលក់ ស៊ុបគោស្រីខួច ៩៩៩ បានដួលម៉ូតូត្រូវស្ទាវ មួយក្រុមកាប់ចំកញ្ចឹង.ក បណ្ដាលអោយ ស្លាប់ភ្លាមៗ និងម្នាក់ទៀតរត់គេចខ្លួនទាន់។ បន្ទាប់ពីកាប់ប្រហារបានស្លាប់ម្នាក់ហើយ ក្រុមស្ទាវទាំងនោះ បានបើកម៉ូតូគេចខ្លួនបាត់ តែមិនបានមួយម៉ោងផង ក៏ត្រូវសមត្ថកិច្ច ពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជន សង្ស័យ បានចំនួន ៣ នាក់ និងម៉ូតូ SZ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FB-3826 នាំខ្លួនមកសាកសួរនៅ អធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដើម្បីវែកមុខបន្ត  ជនសង្ស័តទី ១ មានឈ្មោះ យន់ ចាន់ណារុង ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរម៉ាស្សាទី ២ មានឈ្មោះ ប៉ែន សុផានិត អាយុ ១៧ ឆ្នាំ ជាសិស្សសាលា
ជម្ពូវន្ត័ ទី ៣ មានឈ្មោះ ប៉ែន សុផាណា ភេទ ប្រុស ជាសិស្សសាលាជម្ពូវ័ន្ត ពីរនាក់បងប្អូន កូនភ្លោះ។ សពជនរងគ្រោះមានឈ្មោះ អឿន សាម៉ុន ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ ធ្វើការរោងចក្រ ស្នាក់នៅម្ដុំរោងចក្រ QMi មានស្រុកកំណើត ខេត្តសៀមរាប ជិះម៉ូតូធូដេ ពណ៌លឿង ពាក់ស្លាកលេខ 1FA-2849។
ក្រោយកើតសមត្ថកិច្ចមូលដ្ឋាន បានទាក់ទង រកសាច់ញាតិ ឲ្យមកទទួលយក សពទៅ ធ្វើបុណ្យតាមប្រពៃណី៕ ស៊ីន កុសល

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ស្ទាវពីរក្រុមបើកឆាកប្រយុទ្ធគ្នាបណ្តាលឲ្យយុវជនម្នាក់ស្លាប់ ស្ទាវពីរក្រុមបើកឆាកប្រយុទ្ធគ្នាបណ្តាលឲ្យយុវជនម្នាក់ស្លាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.