មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូវ៉ារុឺម៉កម៉ូតូមិនផុតទាក់ដៃចង្កូតដួលចូលកង់រថយន្តកិនស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ: កុមារ៉ាពីរនាក់បើកម៉ូតូ ធូដេមួយគ្រឿងតាមបណ្ដោយផ្លូវជាតិលេខ៥ទិសដៅពីត្បូងទៅជើងលុះមកដល់ចំនុចកើតផ្លូវភ្លោះគីឡូម៉ែត្រលេខ៦បានវ៉ារម៉កកង់បីបណ្ដាលទាក់ដៃចង្កូតដួលត្រូវរថយន្តរ៉េងរ៉ូវ៉ែមកពីក្រោយកិនចំក្បាលបែកបណ្ដាលអោយស្លាប់ៗនិងម្នាកទៀតរងរបួសស្រាល។
ហេតុការណ៍ជួបគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៧ នឹង ៥០នាទី យប់ ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចំណុច ផ្លូវភ្លោះគីឡូម៉ែត្រលេខ ៦ ស្ថិតក្នុង សង្កាត់គីឡូម៉ែតលេខ ៦ ខណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញកុមារ៉ាពីរនាក់ បើកម៉ូតូធូដេ ពណ៌ខ្មៅ លាយក្រហម គ្មានស្លាកលេខ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាង លឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកវ៉ារុឺម៉កម៉ូតូមិនផុត បណ្តាលឲ្យ ទាក់ដៃចង្កូត ដួលបោកទៅនឹងថ្នល់ ខណៈពេលនោះស្របនឹងរថយន្តរ៉េងរ៉ូវ៉ែ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2500 មកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ បានកិនចំក្បាលបែកខួរ ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល។
ក្រោយកើតហេតុ ឪពុកនិងម្ដាយក្មេង បានមកដល់ក៏លើកសាកសពក្មេងនោះ ទៅតំកល់ទុកនៅផ្ទះរបស់ខ្លួន ដើម្បីធ្វើបុណ្យ តាមប្រពៃណី ជនរងគ្រោះមានឈ្មោះ នី យ៉ាសាក់ ភេទ ប្រុស អាយុ ១១ ឆ្នាំ ស្នាក់នៅភូមិ ៤ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ ហើយសមត្ថកិច្ចជំនាញ បានធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅការិយាល័យចរាចរណ៍ ជើងគោក រងចាំធ្វើការដោះស្រាយជាក្រោយ។ ស៊ីន កុសល

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
បើកម៉ូតូវ៉ារុឺម៉កម៉ូតូមិនផុតទាក់ដៃចង្កូតដួលចូលកង់រថយន្តកិនស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់ បើកម៉ូតូវ៉ារុឺម៉កម៉ូតូមិនផុតទាក់ដៃចង្កូតដួលចូលកង់រថយន្តកិនស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.