មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់ ១៣ផ្ទាំង


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ: យុវជនម្នាក់ស្រវឹងស្រា ជោកជាំ បើករថយន្ត បោះពួយយ៉ាងលឿន ដូហោះ បានជ្រុលទៅបុករះរនាំងដែកចែក ទ្រូងផ្លូវ បាក់រាបដល់ដីរប៉ាតរប៉ាយ រាយពេញផ្លូវអស់ ១៣ផ្ទាំង។
ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង ២ នឹង ១០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុច ចុងស្ពាន៧មករាខាងកើត ស្ថិតក្នុង សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក។
តាមប្រភពពីអ្នកធ្វើដំណើរតាមដងផ្លូវ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ បើករថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-6436 ទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូត ទៅបុករះរនាំងដែកចែកទ្រូងផ្លូវ បាក់រាប ដល់ដីរប៉ាតរប៉ាយរាយពេញផ្លវ ភ្លាមៗនោះ រថយន្ត ព្យាយាមបើកទាំងបែកធុងទឹក ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ តែសំណាង ល្អមិនមានអ្នកណារងរបួសឡើយ ចំណែក រថយន្តបង្កររងការខូតខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញមកស្ទូចយករថយន្ត បង្កទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ស្នងការ រាជធានីភ្នំពេញ រងចាំអោយម្ចាស់ រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់។ ស៊ីន កុសល

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ស្រវឹងស្រាបើករថយន្តបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់ ១៣ផ្ទាំង ស្រវឹងស្រាបើករថយន្តបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់ ១៣ផ្ទាំង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.