មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើកម៉ូតូលឿនពេកទៅបុកបង្កាន់ដៃស្ពានអាកាសរងរបួសបែកមុខបែកមាត់


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ភ្នំពេញ : បុរសម្នាក់ជិះម៉ូតូមួយគ្រឿង តែម្នាក់ឯង ដោយសារស្រវឹងស្រាខ្លាំងពេក ខណៈកំពុងជិះឡើងលើស្ពានអាកាស បានរ៉េចង្កូតទៅបុកបង្កាន់ដៃស្ពាន ដួលរង របួសបែកមុខមាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ នឹង ០០ នាទីយប់ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៦ ត្រង់ចំណុចលើស្ពាន អាកាស៧មករា (តោពីរចាស់) ស្ថិតក្នុង សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-1647 ក្នុងទិសដៅពីកើត ទៅលិចតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងស្ថានភាពស្រវឹងជោកជាំ លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែម៉ូតូបានរ៉េចង្កូត ទៅបុកបង្កាន់ដៃស្ពានដែលនៅខាងស្ដាំ បណ្ដាលអោយដួលរងរបួសបែកមុខមាត់ ភ្លាមៗនោះអ្នកដំណើរដែលឆ្លងកាត់ចំណុចកើតហេតុ បានចុះមកជួយលើកជនរងគ្រោះ ហើយទាក់ទៅកាន់រថយន្តសង្គ្រោះបន្ទាន់ អោយមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅគ្លីនិកឯកជន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយបាន យកម៉ូតូទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកល្អក់ ១ រងចាំម្ចាស់ម៉ូតូមកទទួល យកទៅវិញ ។ ស៊ីន កុសល

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39

ស្រវឹងស្រាបើកម៉ូតូលឿនពេកទៅបុកបង្កាន់ដៃស្ពានអាកាសរងរបួសបែកមុខបែកមាត់ ស្រវឹងស្រាបើកម៉ូតូលឿនពេកទៅបុកបង្កាន់ដៃស្ពានអាកាសរងរបួសបែកមុខបែកមាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 5:57:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.