មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូវ៉ាកុងតឺន័រមិនផុតជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវបែកក្បាលស្លាប់ម្នាក់ និងរងរបួសធ្ងន់ ២នាក់


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ភ្នំពេញៈ បុរសម្នាក់បានស្លាប់ និង ២ នាក់ទៀត រងរបួសធ្ងន់ ដោយសារតែស្រវឹង ស្រា ហើយបើកម៉ូតូលឿន វ៉ារថយន្តកុងតឺន័រ បានជ្រុលទៅបុកខឿនទ្រូងផ្លូវ បណ្តាល អោយម្នាក់ជាអ្នកឌុប បោកក្បាលស្លាប់ និង ២នាក់ទៀត រងរបួសធ្ងន់។
ហេតុការណ៍នេះ បង្កអោយមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២ នឹង ៣០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវ វេងស្រេង នៅចំណុចមុខ ដេប៉ូ TELA ផ្សារឯករាជ្យ ៣ ស្ថិតនៅក្នុង ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និសត្តល្អិតផ្សេងៗ

(VS Pest Control) សៅ វាសនា សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ សត្វល្អិតផ្សេងៗ មុនពេលសាងសង់អគារ វីឡា និងផ្ទះល្វែងគ្រប់ប្រភេទ ទូរស័ព្ទលេខ 012 30 99 39 / 013 30 99 39 / 080 884 888
ជនរងគ្រោះដែលស្លាប់មានឈ្មោះ អាង វ៉ា ភេទប្រុស អាយុប្រហែល ២០ ឆ្នាំ  មានស្រុកកំណើត នៅភូមិកំសោមអក ឃុំកំសោមអក ស្រុកកំពុងត្របែក ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស ៣ នាក់ ស្រវឹងស្រា ជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AO-7254 តាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅ ពីកើតទៅលិច ក្នុងស្ថានភាពស្រវឹងស្រា ហើយបើកក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ គេបានឃើញបុរស ៣ នាក់ខាងលើ វ៉ារថយន្តកុងតឺន័រដែលបើកបរស្របទិសគ្នា ប៉ុន្តែជនរងគ្រោះវ៉ាអត់ផុត ក៏ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ បណ្តាលអោយអ្នកទាំង ៣ នាក់ អូសជិត ៥០ ម៉ែត្រ ចំណែកអ្នកឌុបវិញ បានបោកក្បាលស្លាប់នៅនឹងខឿនពុះចែកទ្រូងផ្លូវ រីឯ ២នាក់ទៀត រងរបួសធ្ងន់ ឯម៉ូតូជនរងគ្រោះវិញ មិនមានខូចខាតអី ធ្ងន់ធ្ងរនោះឡើយ។
ក្រោយពេលកើតហេតុរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន បាន​កដល់ ដឹកជនរងគ្រោះទៅ សង្គ្រោះដោយសារតែសភាពធ្ងន់ធ្ងរពេក ក៏បញ្ចូនបន្តទៅកាន់មន្ទីរពេទ្យកាលម៉ែត្រ ចំណែកឯម៉ូតូជនរងគ្រោះវិញត្រូវសមត្ថកិច្ចយកទៅរក្សាទុកអោយនៅអធិការដ្ឋាន ខណ្ឌមានជ័យ៕កូននាគឆ្លងដែន

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
បើកម៉ូតូវ៉ាកុងតឺន័រមិនផុតជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវបែកក្បាលស្លាប់ម្នាក់ និងរងរបួសធ្ងន់ ២នាក់ បើកម៉ូតូវ៉ាកុងតឺន័រមិនផុតជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវបែកក្បាលស្លាប់ម្នាក់ និងរងរបួសធ្ងន់ ២នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.